ប្រទេសថៃ៖ ក្រសួងការងារថៃ កាលពីថ្ងៃទី១ ខែមេសា បានអនុញ្ញាតឲ្យពលករដែលជាប់គាំង មកពីប្រទេសឡាវ កម្ពុជានិងមីយ៉ាន់ម៉ា ស្នាក់នៅ និងធ្វើការលើសពីថ្ងៃផុតកំណត់របស់ពួកគេ ដោយសារការបិទព្រំដែនរបស់ពួកគេ នាពេលថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងការងារ លោក Mom Ratchawongse Chatumongol Sonakul បានឲ្យដឹងថាពលករចំណាកស្រុកត្រូវបានអនុញ្ញាតឱ្យបន្តការងារ របស់ពួកគេ រហូតដល់ព្រំដែនបើកជាថ្មី។
រដ្ឋមន្ត្រីខាងលើក៏បានបញ្ជាក់ឲ្យដឹងដែរថា “សេចក្តីសម្រេចនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ពលករចំណាកស្រុកចំនួន ១០៨.៥៨៦នាក់។ មានកម្មករចំនួន ៤៤,២២២ នាក់ ដែលត្រូវបានគេនាំចូលពីប្រទេសទាំងនេះ មកធ្វើការរយៈពេល ៤ ឆ្នាំ នៅក្នុងប្រទេសថៃដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយប្រទេសជិតខាង និងកម្មករចំនួន ៦៤.៣៦៤ នាក់ដែលមានប័ណ្ណព្រំដែនចេញចូល និងធ្វើការនៅតាមតំបន់ព្រំដែនជារៀងរាល់ថ្ងៃតាមរដូវ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ Bangkok Post)