Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា នឹង​កោះប្រជុំ​បន្ទាន់ នៅពេល​សេចក្តីព្រាងច្បាប់ ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន ត្រូវបញ្ជូន​មកដល់​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ឡេង ប៉េង ឡុង អគ្គលេខាធិការ​រដ្ឋសភា​ព បាន​ថ្លែងថា រដ្ឋសភា​នឹង​កោះប្រជុំ​បន្ទាន់ នៅពេលដែល​រាជរដ្ឋាភិបាល បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន មកដល់​រដ្ឋសភា​។​

​ឯកឧត្តម​ឡេង ប៉េង ឡុង បាន​ថ្លែងថា រដ្ឋសភា​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​ត្រូវធ្វើ​ការ​តាម​នីតិវិធី បទបញ្ជាផ្ទៃក្នុង​សភា និង​គោរព​មាត្រា​ទាំងឡាយ​នៃ​រដ្ឋធម្មនុញ្ញ​។ ការប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ​ជាការ​ប្រញាប់ អាចធ្វើ​ឡើង​បាន ក្នុងករណី​ដែលមាន​ការឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​ស្តីទី ខណៈដែល​ព្រះមហាក្សត្រ​មិន​គង់នៅ​ក្នុងប្រទេស​។ ការចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ ជាការ​ប្រញាប់​ស្ថិតនៅក្នុង​ភារកិច្ច​និង​កាតព្វកិច្ច​របស់​សម្តេច​សាយ ឈុំ ប្រមុខរដ្ឋស្តីទី​ដែល​ទទួលបាន​ប្រទាន​សិទ្ធិ​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ដូច​ព្រ​រាជសារ​ព្រះអង្គ ដែល​ផ្ញើជូន​ជនរួមជាតិ នា​ថ្ងៃ​ទ​អី​៣១​ខែមីនា​។​

​សូមបញ្ជាក់ថា អគ្គលេខា​ដ្ឋា​ន​រដ្ឋសភា បានចេញ​សេចក្តីជូនដំណឹង​មួយ​ថា សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ បាន​បិទ​នៅ​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០២០ ហើយ​រហូតមកដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ មាន​រយៈពេល​បី​ខែ​។ កាលពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​។

​ដើម្បី​រដ្ឋសភា កម្ពុជា ចូលរួម​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាំ ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​មិន​អញ្ជើញ​តំណាងរាស្ត្រ និង​ភ្ញៀវកិត្តិយស​ជាង និង​អន្តរជាតិ ចូលរួម​ក្នុង​ពិធី​បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ នីតិកាល​ទី​៦ ខាងលើ​ទេ​។​

​សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅ​រសៀល​ថ្ងៃទី 31 ខែមីនា​ឆ្នាំ 2020 បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ហើយ​សេចក្តី ព្រាង​ច្បាប់​នេះ​បញ្ជូនទៅ​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​អនុម័ត​តែម្ដង​។​
​សម្តេច​តេ​ជោ​បានបញ្ជាក់​ផងដែរ​ថា សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​គ្រា​មា​នស​អាសន្ន ត្រូវបាន​រៀបចំ​ដោយ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី ។​

​គណៈរដ្ឋមន្ត្រី​បានប្រកាសថា សេចក្តីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែក​តាម​ស្មារតី​នៃ​មាត្រា 22 ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចែងថា “​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី​ប្រធានរដ្ឋសភា​និង​ប្រធានព្រឹទ្ធសភា​”​។​

​សេចក្តីព្រាងច្បាប់​នេះ​នឹង​ផ្ដល់​ជា​មូលដ្ឋាន​គតិយុត្ត​ដើម្បី​ធានា​ដល់​ការអនុវត្ត​មាត្រា 22 ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​និង​ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​សិទ្ធិអំណាច​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ដែល​មិនអាច​ខ្វះ​បាន​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​របស់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​សំដៅ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ការពារ​អាយុជីវិត​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ​និង​បរិស្ថាន​។​

​សេចក្តីព្រាងច្បាប់​នេះ​នឹង​កំណត់​នូវ​បែបបទ​នីតិវិធី​និង​លក្ខខណ្ឌ​នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ព្រមទាំង​មានការ​ចាំបាច់​នានា​ដែល​រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់ចេញ​ឱ្យ​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។ ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​អាចធ្វើ​ឡើង​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ជាអាទិ៍​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ឬ​ការឈ្លានពាន​ពី​កម្លាំង​បរទេស​គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្ដាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដែល​គំរាមកំហែង​ឬ​អាច​បង្ក​គ្រោះថ្នាក់​រីក​រាលដាល​ដល់​កម្រិត​ទូទាំងប្រទេស​។​

​សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​បញ្ជូន​ទៅសុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​តែម្ដង​ដោយ​មិន​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×