Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព ថៃ​-​កម្ពុជា បន្ត​ពង្រឹងពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ​

spot_img

​ភ្នំពេញ​៖ ក្នុង​អាណត្តិ​ការទូត​របស់លោក​សេនានុព័ន្ធ​យោធា​ថៃ នៅ​កម្ពុជា បាន​បង្ក​គ្រប់​លក្ខណៈសម្បត្តិ ជំរុញ​ឲ្យ​បេសកកម្ម​ទទួលបាន​ជោគជ័យ ទាំង​ក្នុង​កិច្ចពង្រឹង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ ថៃ​-​កម្ពុជា កាន់តែ​ល្អប្រសើរ​។​

​លោក វរសេនីយ៍ឯក ភី​សា​នុ សា​រ៉ា​ធី សេនានុព័ន្ធ​យោធា​ថៃ​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ប្រតិភូ​មក​ជូនពរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន នៅក្នុង​ឱកាស​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ដែល​នឹង​ឈានចូល​មកដល់​នៅ ថៃ្ង​ទី ១៣-១៤-១៥​ខែមេសា​នេះ​។​

​ជា​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​រំលេច​ពី​កិច្ចទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ថៃ​) ក្នុងនាម​ប្រទេស​ភូមិ​ផង​របង​ជាមួយ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ត្រូវបាន​លើកកម្ពស់​ជានិច្ច​។​

​លោក វរសេនីយ៍ឯក ភី​សា​នុ សា​រ៉ា​ធី បាន​សម្ដែង​នូវ​ការ​ជូនពរ​សព្វ​សាធុការ​ពរជ័យ សេរី​មង្គល បវ​មហាប្រសើរ ជូន​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុងឱកាស​ដែល​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស​កំពុង​ត្រៀម​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។​

​ពាក់ព័ន្ធ​ដល់​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​ផ្លូវដង្ហើម​(COVID-19) ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ បាន​គូសបញ្ជាក់​ពី​តួនាទី របស់​កងយោធពល​ខេមរភូមិន្ទ ដែលជា​កម្លាំង​ស្រួច​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​អន្តរាគមន៍​ជួយសង្គ្រោះ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×