Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ផ្សំ​ដំណេក​ជំនួស​កូនកំលោះ ៖ កូនកំលោះ​មិន​ព្រម​យក​កូនក្រមុំ​ និង​ទារ​បណ្តា​ការ​វិញ ហើយ​ជន​ឆ្លៀត​ឱកាស​ត្រូវ​ជាប់គុក​

spot_img

​ខេត្ត​ព្រៃវែង ៖​ករណី​យុវជន​ម្នាក់ ដែល​ឡើង​ទៅ​ផ្សំ​ដំណេក ជាមួយ​កូនក្រមុំ ជំនួស​កូនកំលោះ​នោះ បាន​សារភាព​ពី​មូលហេតុ​ថា ដោយសារតែ​មាន​និស្ស័យ ។ ករណីនេះ ខាង​កូនកំលោះ​បាន​បដិសេធ​មិន​ព្រម​ទទួលយក​កូនក្រមុំ​នោះ​វិញ​ទេ ហើយ​និង​បាន​ទា​ថ្លៃ​បណ្តា​ការ​ចំនួន​១.៤០០​ដុល្លារ ពី​គ្រួសារ​ខាង​កូនក្រមុំ ។​

​យុវជន ឈឺ​ន ចាន់​សេង ដែល​លួច​ចូល​ផ្សំ​ដំណេក​នោះ ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន ដោយ​ចោទប្រកាន់​ពីបទ សេពសន្ថវៈ ដោយយោង​តាម​មាត្រា​២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​អាច​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ ។​

​ក្នុងដំណាក់កាល​ប៉ូលិស ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា “​នៅក្នុង​ថ្ងៃ​រៀបការ​នោះ កូនកំលោះ​មិនបាន​ឡើង​ទៅ​ផ្សំ​ដំណេក​នោះទេ ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ផ្សំ​ដំណេក​ជំនួស​កូនកំលោះ ដោយ​បាន​សម្រេច​ចំនួន​៣​ដង “​។ នៅពេលដែល​សមត្ថកិច្ច​ប៉ូសិល​សួរថា​តើ​កូនក្រមុំ​នោះ​ដឹង​ប្អូនឯង​ទេ​? ជន​រូប​នោះ​បាន​ឆ្លើយ​ប្រាប់ថា “​កូនក្រមុំ​ដឹង​តើ​?” ។ ជន​រូប​នោះ បញ្ជាក់បន្ថែម​ថា “​តាមពិត​ទៅ​កូនក្រមុំ​នោះ ក៏​ដឹង​ថា​ខ្លួន​ខ្ញុំ​ជា​អ្នក​ឡើងទៅ​ដេក​រួម​រ័ក្ស​ជាមួយ​នាង​ដែរ ហើយ​នាង​ក៏​នៅតែ​ព្រម​ប្រគល់​ខ្លួន​ឲ្យមក​ខ្ញុំ​រហូត​ដល់​សម្រេចបា​ន​ចំនួន​៣​ដង ហើយ​ជន​រូប​នោះ​បាន​និយាយ​បន្តថា ការ​ដែល​ខ្លួន​ដែល​ឡើង​ទៅ​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ​ដោយសារតែ​មាន “​និស្ស័យ​”​។​

​ជា​រឿង​ដ៏​គួរឱ្យ​ហួសចិត្ត​មួយ និង​មិន​ធ្លាប់​មាន​ទាល់តែសោះ ហើយ​បង្ក​ការផ្អើលឆោឡោ​ពេញ​រោងការ​យ៉ាងខ្លាំង បន្ទាប់​ពី​កូនក្រមុំ​ស្រែក​ចេញពី​ក្នុង​បន្ទប់​ថា មាន​គេ​បន្លំ​ធ្វើ​ជា​កូនកំលោះ​ចូលទៅ​ផ្សំ​ដំណេក​ជាមួយ​នាង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ផ្ទះ​ការ​មួយ នៅពេល​ដែល​ក្រុមគ្រួសារ​ម្ចាស់​ដើមការ​ទាំងសងខាង​កំពុងតែ​រវល់​រៀបចំផ្ទះ អ្នកខ្លះ​ដេក​មិនទាន់​ភ្ញាក់​ផង ស្រាប់តែ​ឮ​សំឡេង​កូនក្រមុំ​ស្រែក​ចេញពី​បន្ទប់ លុះ​ពេល​គេ​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ឈឺ​ន ចាន់​សេង អាយុ ១៨​ឆ្នាំ កំពុង​ដេក​អាក្រាតកាយ​យ៉ាង​សុខ​ស្រួល​នៅក្នុង​បន្ទប់ ក៏​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង ។​

​ប្រភព​ពី​លោក​អធិការ​ស្រុក​កញ្ជ្រៀច បានឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃកើតហេតុ​នោះ គេ​បាន​រៀបចំ​ពិធី​មង្គលការ​កូន ហើយ​យុវជន ឈឺ​ន ចាន់​សេង ក៏​បាន​ទៅ​ឈរ​មើល​គេ​ផឹកស៊ី​រាំ​កំសាន្ត​ដែរ ព្រោះ​ផ្ទះ​នៅ​ជិតខាង​គ្នា រហូតដល់​ជិត​ចប់​កម្មវិធី ពេល​ឃើញ​កូនក្រមុំ​អស់កំលាំង ក៏​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​ផ្សំ​ដំណេក​ម្នាក់ឯង ។ ចំណែក​ឯ​កូន​កំលោះ កំពុង​បន្ត​ផឹកស៊ី​រាំរែក​ជាមួយ​មិត្តភក្តិ​បងប្អូន​ក្នុង​រោងការ ដែល​អាច​ជា​ឱកាស​ល្អ​សម្រាប់​យុវជន ឈឺ​ន ចាន់​សេង យក​សារុង​រុំ​ខ្លួន​លបចូល​ទៅ​ក្នុង​បន្ទប់​ផ្សំ​ដំណេក​បន្លំ​ធ្វើ​ជា​កូនកំលោះ ហើយ​ផ្សំ​ដំណេក​ជំនួស​កូនកំលោះរ​ហូត​បាន​សម្រេច ។ លុះ​ភ្លឺ​ឡើង​ទើប​កូនក្រមុំ​ដឹង ហើយ​ស្រែក​ឆោឡោ​ឡើង​ផ្អើល​អស់​មនុស្ស​នៅក្នុង​ផ្ទះ​នាំគ្នា​ឡើង​ទៅ​ចាប់​ប្រគល់អោយ​សមត្ថកិច្ច ។​

​រីឯ​នារី​រងគ្រោះ​ជា​កូនក្រមុំ បានឱ្យដឹងថា ក្នុងពេលដែល​យុវជន​កំហូច​នេះ ចូលទៅ​ក្នុង​បន្ទប់ រូប​នាង​ក៏​បាន​ដឹង​ដែរ ប៉ុន្តែ ដោយសារ​ក្នុង​បន្ទប់​បិទ​ភ្លើង​មើលមិនឃើញ​មុខ រូបនាង​ស្មានថា ជា​កូនកំលោះ​ទើប​មិន​ប្រកែក​ដោយ​គិត​ថា ជា​ប្តី លុះ​ដល់​ភ្លឺ​ឡើង​នាង​ភ្ញាក់ពីដេក​ឃើញ​អ្នក​ដេក​ជាមួយ​មិនមែន​ជា​ប្តី ទើប​ស្រែក​ឆោឡោ​ឡើង​តែ​ម្តង ។ ដោយឡែក យុវជន​កំហូច ឈឺ​ន ចាន់​សេង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ និង​នារី​រងគ្រោះ ជា​អ្នក​ជិតខាង​គ្នា ហើយ​រូបគេ​បាន​លួច​ស្រលាញ់​នារី​រងគ្រោះ​យូរហើយ តែ​មិន​ដែល​បាន​សារភាព រហូត​ដល់​នាង​រៀបការ​រូបគេ​ក៏​មក​មើល​ទៀត លុះដល់​យប់​ជ្រៅ​ពេល​ឃើញ​នាង​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ឯ​កូន​កំលោះ​បាន​ទៅ​ដេក​នៅ​រោង​ខាង​កូនកំលោះ​បាត់ ជា​ឱកាស​ស្ងាត់​ល្អ​រូបគេ​ក៏​បន្លំ​ធ្វើ​ជា​កូនកំលោះ​ឡើងទៅ​ផ្សំ​ដំណេក​ជាមួយ​នាង​តែម្តង ហើយ​ដោយ​គេ​ខំប្រឹង​ច្រើន​ពេក​រហូត​ដល់​ទៅ ៣​ដង ធ្វើឲ្យ​អស់កម្លាំង ក៏​ដេក​លង់លក់​រហូតដល់​ព្រឹក​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×