Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម័យ​ជំងឺ​កូ​វីដ​១៩ តម្រូវ​ឲ្យ​បង្កើនល្បឿន នៃ​ការ​ប្រែក្លាយ​អភិបាលកិច្ច​រដ្ឋ ពី​ប្រព័ន្ធ​បែប​អាណា​ឡូ​ក ទៅជា​ប្រព័ន្ធ​បែប​ឌីជីថល

spot_img

​ភ្នំពេញ​៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា ជំងឺ​កូ​វីដ​១៩ ក៏​កំពុងតែ​ដាក់​ស​សម្ពាធ មកលើ​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ របស់​ជាតិ​ផងដែរ​។ ក្នុង​បរិការណ៍​នាំ​ការអនុវត្ត​គោលការណ៍ “​រក្សា​ចម្ងាយ​សង្គម​” ដែល​តម្រូវ​ឲ្យ​បង្កើនល្បឿន​នៃ​ការ​ប្រែក្លាយ​អភិបាលកិច្ច​រដ្ឋ ពី​ប្រព័ន្ធ​បែប​អាណា​ឡូ​ក ទៅជា​ប្រព័ន្ធ​បែប​ឌីជីថល ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​
​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្ទេរ និង ប្រគល់​តំណែង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ នា​ព្រឹក​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ នៅ​ទីស្តីការក្រសួង​ប្រៃ​ណី​យ៍ និង ទូរគមនាគមន៍ ។ ឯកឧត្តម ត្រាំ អ៊ីវតឹក ត្រូវបានតែងតាំង ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ចំណែក​ឯកឧត្តម​ជា វ៉ាន់​ដេ​ត ត្រូវបានតែងតាំង ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​មានប្រសាសន៍ថា ជាការ​ពិត កិច្ចការ​កែទម្រង់​នេះ មិនមែនជា​ការងារ​សាមញ្ញ​នោះទេ ប៉ុន្តែ​ជាការ​កែប្រែ​ដ៏​ស៊ីជម្រៅ​លើ​របៀបរបប​ធ្វើការ​ក្នុង​វិស័យ​សាធារណៈ ហើយ​គ្រប់​ដណ្តប់​ប្រព័ន្ធ​អភិបាលកិច្ច​ទាំងមូល​។ ច្បាស់​ណាស់​ថា សម្រាប់​រយៈពេល​មធ្យម និង​វែង​ទៅមុខ ការបង្កើន​ប្រសិទ្ធភាព​ស្ថាប័នរដ្ឋ នៅក្នុង​ការផ្តល់​សេវាសាធារណៈ ឆាប់រហ័ស​និង​ប្រកបដោយ​គុណភាព ក៏ត្រូវ​ពឹងផ្អែក​ជាសំខាន់​លើ​បច្ចេកវិជ្ជា​ឌីជីថល និង​បច្ចេកវិជ្ជា​ព័ត៌មាន និង​ទូរគមនាគមន៍​នេះដែរ​។ ការកែទម្រង់​សំដៅ​កសាង​ប្រព័ន្ធ​អភិបាលកិច្ច​ឌីជីថល ឬ​រដ្ឋាភិបាល​ឌីជីថល នឹង​ក្លាយជា​ការដ្ឋាន​កែទម្រង់​ជា​គន្លឹះ មួយទៀត បន្ថែម​លើ​ការដ្ឋាន​កែទម្រង់​បី​បូក​មួយ ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ជា​ទស្សន​រួម​របស់ខ្ញុំ ការកសាង​រដ្ឋាភិបាល​ឌីជីថល ត្រូវ​ផ្តោ​ល​លើ​គោលបំណង​ជា​អាទិភាព ដ៏​សំខាន់​មួយ គឺ​ការកសាង​រដ្ឋាភិបាល​រឹងមាំ ឆ្លាត​វៃ ស្អាតស្អំ លើ​មូលដ្ឋាន​នៃ​ការប្រើប្រាស់​បច្ចេកវិជ្ជា​ឌីជីថល ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​អាចបំពេញ​តួនាទី​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព និង​សក្តិ​សិទ្ធិ​ភាព ជា​ស្នួល និង​ជា​ខ្នា​ស់ សម្រាប់​ការកសាង​សេដ្ឋកិច្ច​ឌីជីថល ។​

​ឯកឧត្តម បាន​លើកឡើងថា រាជរដ្ឋាភិបាល ត្រូវផ្តោត​ការយកចិត្តទុកដាក់ លើ​របៀបវារៈ ២​ជា សំខាន់ គឺ​ទីមួយ ការធ្វើ​ទំនើបភាវូបនីយកម្ម​ប្រព័ន្ធ​អភិបាលកិច្ច តាមរយៈ​ការប្រើប្រាស់​បច្ចេកវិជ្ជា​ឌីជីថល ជា​ឧទាហរណ៍​នៅក្នុង​ការជំរុញ​កិច្ចការ​កែទម្រង់​របស់​រាជរដ្ឋាភិបាល លើ​គ្រប់​ការដ្ឋាន​ទាំងអស់ ឲ្យ​មាន​វឌ្ឍនភាព​កាន់តែ​លឿន និង​ទី​ពីរ ការរៀបចំ​បង្កើន​បរិ​យា​កាស​ប្រកបដោយ​បរិ​យា​ប័ន្ន​មួយ ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល ដែល​សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​របស់​អាជីវ​កម្ម​នៅក្នុង​វិស័យ​នៃ​សេដ្ឋកិច្ចជាតិ​ផង និង​លើកស្ទួយ​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុងសង្គម​ជាតិ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×