Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីក្រសួង​ធម្មការ ទើបទទួលតំណែងថ្មី ត្រូវ​ដឹកនាំក្រសួង ដោយ​ប្រកាន់យក​ភាពម្ចាស់ការ ឯករាជ្យភាព

spot_img

​ភ្នំពេញ​៖ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀតលោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន ផ្តល់​អា​នុ​សាសន៍ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ដែលទើបទទួលតំណែងថ្មី
ត្រូវ​ដឹកនាំ​ក្រសួង ដោយ​ប្រកាន់យក​ភាពម្ចាស់ការ ឯករាជ្យភាព តម្លាភាព គណនេយ្យភាព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​តួនាទី​ស្នូល​របស់​ក្រសួង​រួមចំណែក​ជួយ​ដល់​រាជ​រដ្ឋាភិ​បាល​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែសីហា ឆ្នាំ​២០២០​ នៅ​ទីស្តីការក្រសួង​ធម្មកា​និង​សាសនា​។

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ​នា យក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​អង្គពិធី​នូវ​ក្តី​នឹករលឹក និង​បាន​កោត​ស​សើរ​ដល់ ឯកឧត្តម ហ៊ឹម ឆែម ដែល​បាន​ដឹកនាំ​ស្ថាប័ន​កន្លងមក​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ តាមរយៈ​សកម្មភាព នានា ការរៀបចំ​បង្កើត​ឲ្យ​មានកម្ម​វិធី​ជាច្រើន ក្នុងនោះ​កម្មវិធី នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង​សង្គម និង​កម្មវិធី​ទស្សនាទាន​ព្រះពុទ្ធសាសនា បាន​សម្តែង​ធម្មទេសនា និង​ការអប់រំ​ដល់​ពុទ្ធបរិស័ទ មន្ត្រីរាជការ និស្សិត សិស្សានុសិស្ស​មកពី​គ្រឹះស្ថាន​អប់រំ​នានា ចូលរួម​ស្តាប់ និង​សាកសួរ ដើម្បី​បញ្ជ្រាប​ការអប់រំ​ឲ្យ​ផ្លូវចិត្ត​ឲ្យ​មានការ​ស្ងប់ស្ងាត់​ល្អ រួមជាមួយ​នឹង​ការ បណ្តុះបណ្តាល​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ អាចារ្យ​រិ​នី ខ្មែរ​ផងដែរ ដោយបាន​ធ្វើការ​ចាក់ផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ រដ្ឋ​និង​ឯកជន ផងដែរ ។​

លោកជំទាវ​ក៏បាន​បន្តទៀតថា ក្នុងស្ថានភាព បច្ចុប្បន្ន​ដែលមាន​ការឆ្លង និង​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង ពិភពលោក ក៏បាន​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ធម្មការ និង​សាសនា ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​ខិតខំ​ផ្សព្វផ្សាយ ឱ្យ​សាសនិក គ្រប់​សាសនា​ទាំងអស់​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំងឺ​Covid-19 តាម​ការ ណែនាំ​របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ក្រសួងមហាផ្ទៃ ។ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត លោកជំទាវ​ក៏បាន ផ្តល់​អា​នុ​សាសន៍ ដូចតទៅ ៖
ទី​១. ឯកឧត្តម​រដ្ឋមន្ត្រី​ត្រូវ​ដឹកនាំ​ក្រសួង ដោយ​ប្រកាន់យក​ភាពម្ចាស់ការ ឯករាជ្យភាព តម្លាភាព គណនេយ្យភាព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​តួនាទី​ស្នូល​របស់​ក្រសួង​រួមចំណែក​ជួយ​ដល់​រាជ​រដ្ឋាភិ​បាល​។ ទី​២. អស់លោក ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង អនុវត្ត​ការងារ​តាមច្បាប់ និង​លិខិតបទដ្ឋាន​របស់​រាជរ​ដ្ឋា ភិ​បាល និង​បន្ត​កសាង​គោលការណ៍​នានា​ទាក់ទង​ការពង្រឹង​ស្ថាប័ន​។​
ទី​៣. ត្រូវ​ពង្រឹង​ស្ថាប័​ន ពង្រឹង​មន្ត្រីរាជការ តាមរយៈ បាវចនា ២ គឺ​៖ កែទម្រង់​ខាងក្នុង បង្កើន​មិ​ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ និង​ការអនុវត្ត​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ​គឺ​៖​ឆ្លុះកញ្ចក់ ងូតទឹក​ដុសក្អែល​ព្យាបាល និង​វះកាត់​៕ ដោយ​៖កូឡាប

spot_img
×