Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ព្រះរាជទាន​ព្រះរាជសារ ក្នុងឱកាស​បើក​បវេសនកាល នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦

spot_img

​ភ្នំពេញ​៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ ក្នុងឱកាស​បើក​បវេសនកាល នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​។​

​ព្រះរាជសារ​របស់​អង្គ​ព្រះមហាក្សត្រ បាន​ឲ្យ​ដឹងថា រដ្ឋ​សភាព​ដ៏​ឧត្តុង្គឧត្តម ក្នុងនាម​ស្ថាប័ន​នីតិប្បញ្ញត្តិ បាន​បំពេញ​តួនាទី​របស់ខ្លួន យ៉ាងសកម្ម ប្រកបដោយ​ប្រសិទ្ធភាព ក្នុងនោះ​រួមមាន ការអនុវត្ត​តួនាទី ការងារ​នីតិកម្ម ធ្វើជា​តំណាង​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត និង​ការងារ​ចុះ​ពិនិត្យ​តាមដាន​នូវ​ការអនុវត្ត​ច្បាប់ នានា នៅ​គ្រប់​មជ្ឈដ្ឋាន​សុទ្ធតែ​បាន​បំពេញ​ប្រកបដោយ​ភាព ជោគជ័យ​ជាច្រើន​គួរ​ឲ្យ​គត់​សម្គាល់​។​

​ទួល​ព្រ​បង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​កោតសរសើរ និង​អរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម​បណ្ឌិត អនុប្រធាន​ទី​១ នៃ​រដ្ឋសភា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា ឯកឧត្តម លោកជំទាវ​ជា​ប្រធាន​គណៈកម្មការ និង​សមាជិក សមាជិកា​នៃ​រដ្ឋសភា​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុងការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​នានា ដើម្បី​ឲ្យ​ច្បាប់​ទាំងនោះ ពង្រីក​សក្តានុពល ប្រសិទ្ធភាព ការងារ​ឲ្យ​បាន​ទូលំទូលាយ នា​យុក​បច្ចុប្បន្ន​។​

​ជាមួយ​រដ្ឋសភា បាន​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុង​ការចុះ​តាមដាន​នូវ​សុខទុក្ខ ទទួលយក​នូវ​រាល់​បញ្ហា​កង្វល់ និង​បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ ដែល​ពេលនេះ កិច្ច​គាំពារ សន្តិសុខ​សង្គម​កំពុង​ត្រូវបាន​លើកស្ទួយ ក្នុងន័យ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងមូល​ទទួល​នូវ​អត្ថប្រយោជន៍​ស្នើៗ​គ្នា​។​

​ទួល​ព្រះ​បង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​កោតសរសើរ​យ៉ាង​ក្រៃលែង ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​មគ្គុទ្ទេសក៍​ដឹកនាំ​ប្រទេស​ប្រកបដោយ​ភាពឈ្លាសវៃ ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ ជាតិ​ដ៏​ត្រឹមត្រូវ ធានាបាន​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ គឺជា​អ្វី​ដេ​ល​ជនរួមជាតិ​ខ្មែរ​ទាំងមូល​ប្រាថ្នា​ចង់បាន ដើម្បី​រស់នៅ​ប្រកបដោយ​ភាព​ស្មើមុខស្មើមាត់ សុខដុមរមនា ស្ថិរភាព និង​សន្តិភាព​យូរអង្វែង​។ សកម្មភាព​មនុស្សធម៌​ដ៏​ធំធេង និង​មិន​រើសអើង​ពូជសាសន៍ របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​កាយវិការ​ដ៏​ល្អ ប្រពៃ​បំផុត សម្រាប់​ការគោរព​ពី​ជនរួមជាតិ និង​ពិភពលោក​ទាំងមូល​៕​ដោយ៖កូឡាប

 

spot_img
×