Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​៖ ជម្រក​ចម្បង​នៃ​ដំរី​អាស៊ី​នៅ​ឥណ្ឌូចិន​

spot_img

​ដំរី​អាស៊ី ដែល​ជា​ប្រភេទ​សត្វ​និមិត្តរូប​មួយ​ប្រភេទ​នៃ​តំបន់​អាស៊ី ហើយ​វា​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​តំបន់​ទេសភាព​ខ្ពស់​រាប​ភាគ​ខាងកើត និង​វប្បធម៌​តាំង​ពី​រាប់ពាន់​ឆ្នាំ​មកហើយ​។​ក្នុង​របាយការណ៍​ផ្លូវការ​នៃ​អង្គការ​មូ​និធិ​សត្វព្រៃ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា (WWF-Cambodia) បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ត្រូវបាន​ចាត់ទុក​ជា​កន្លែង​ដែល​ទ្រទ្រង់​ដល់​ការបន្ត​រស់រានមានជីវិត​របស់​ដំរី​នៅក្នុង​តំបន់​ឥណ្ឌូចិន​(​កម្ពុជា ឡាវ និង​វៀតណាម​) ខណៈ​ដែល​វា​ត្រូវ​បាន​គែ​ចាត់បញ្ចូល​ក្នុង​ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជីរ ក្រហម​របស់​អង្គការ IUCN(​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ​)​ដែល​ជា​យន្តការ​រួមរ​បស់​ពិភពលោក​តែមួយ​គត់​ដើម្បី​ថែរក្សា និង​អភិរក្ស​សត្វព្រៃ​និង​ធនធានធម្មជាតិ​។ ការចាត់​បញ្ចូល​នេះ ដំរី​អាស៊ី​ចូលទៅ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN​នេះ គឺ​ដោយសារតែ​ការបាត់បង់​ចំនួន​សត្វ​ដំរី​ដ៏​គួរឱ្យកត់សំគាល់​តាមរយៈ​ការប្រមាញ់ និង​ការបាត់បង់​ទីជម្រក​។​

​កម្ពុជា​តែ​ម្នាក់ឯង បាន​ផ្តល់​ជម្រក​ដល់​សត្វ​និមិត្តរូប​អាស៊ី​មួយ​នេះ​ចន្លោះ​ពី​៤០០​ទៅ​៦០០​ក្បាល​អំឡុង​ពេល​ដែល​ប្រទេស​ជិតខាង​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ តំបន់​ដែល​ដំរី​អាស៊ី​នៅ​ច្រើនជាងគេ​នៅ​កម្ពុជា​គឺ​តំបន់​ខ្ពស់​រាប​ភាគ​ខាងកើត​ដែល​គ្រប់​ដណ្តប់​លើ​តំបន់​ការពារ​ចំនួន​៥​នៅក្នុង​នោះ​ក៏មាន​ដែរ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​។ មូលហេតុ​ដែល​ធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​ច្រើន​នៅ​កម្ពុជា​គឺ​ដោយសារ​តែ​លក្ខខណ្ឌ​អំណោយផល​នៃ​ព្រៃ​ដ៏​ធំ​ទូលាយ​របស់​កម្ពុជា​ដែល​អាច​ជ្រក ពួន រក​ចំណីអាហារ និង​ផឹក​ទឹកបាន​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​ដំរី​ជា​មធ្យម​ត្រូវការ​ស៊ី​ចំណី​ជា​មធ្យម ១៥០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចិញ្ចឹម​ជីវិត​ហើយ​ត្រូវការ​ទឹក​យ៉ាងតិច​បំផុត​ម្តង​ក្នុង​មួយថ្ងៃ​។​សត្វ​ដំរី​គឺជា​ប្រភេទ​ថនិកសត្វ​ដែល​បង្ក​កំណើត​ប្រើប្រាស់​ពេល​យូរ​ជាង​គេ​បំផុត​រហូតដល់​១៨-២២​ខែ ហើយ​មេ​ដំរី​បណ្តើរកូន​រយៈពេល​ជិត​២​ឆ្នាំ​មុន​នឹង​ផ្តល់​កំណើត​ជាថ្មីទៀត​។​

​ដូចនេះ​ដើម្បី​រក្សាបាន​នូវ​វត្តមាន​របស់​សត្វ​ដំរី​នៅ​កម្ពុជា ការអភិរក្ស គឺជា​ការចាំបាច់ និង​មាន​សារ​សំខាន់បំផុត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×