Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​អាជីវកម្ម​ទាំងស្រុង របស់​អគ្គី​នេត្រ ក្រោយ​សារភាព​ទទួលកំហុស (វីដេអូ)

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​សារភាព​ទទួល​កំហុស នឹង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ណែនាំ អប់រំ ធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ​សុំទោស​រួចមក គណៈ​អភិបាល​ខណ្ឌទួលគោក រួមជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​បិទ​អាជីវកម្ម​ទាំងស្រុង​របស់​អគ្គី​នេត្រ កាលពី​រសៀល​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានស្នើ​ដល់​ពលរដ្ឋ​ទាំងអស់ រួមគ្នា​ដើម្បី​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ទាក់ទង​ទៅនឹង​វីរុស​កូ​វីដ​១៩​។​

សូម​ចូលរួម​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​សូមកុំ​ផុស​ផ្សព្វផ្សាយ​អ្វីដែល​មិនមែនជា​ការពិត ទាក់ទង​ទៅនឹង​វីរុស​កូ​វីដ​១៩ ។ បើ​មិន​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នោះទេ សមត្ថកិច្ច​នឹង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ ។​

​សូមបញ្ជាក់ថា ឈ្មោះ វ៉ាន់ សុខ​សីហា ហៅ​អគ្គី​នេត្រ ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ថា យ័ន្ត​អាច​ការពារ​កូ​វីដ​១៩​បាន​នោះ ដែល​ផ្ទុយ​ទាំងស្រុង​ពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​សហការ​ជាមួយ​អធិការ​ខណ្ឌទួលគោក បាន​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើការ​សួរចម្លើយ​លើ​ករណីនេះ អគ្គី​នេត្រ ក៏បាន​សារភាព និង​យល់ព្រម​ទទួលកំហុស ដែល​ខ្លួន​បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ ។ ហើយក៏​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ជាមួយនឹង​ការថត​វីដេអូ​ដើម្បី​ធ្វើការ​សុំទោស​ជា​សាធារណៈ​ផងដែរ ។​

​ក្រោយពី​ធ្វើ​កិច្ចសន្យា ណែនាំ អប់រំ និង​ថត​វីដេអូ​សុំទោស​រួច សមត្ថកិច្ច​នឹង​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់ទៅផ្ទះ​វិញ៕​ដោយ​៖​កូ​ឡាប​


spot_img
×