Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកទេស​វេច​ខ្ចប់​ថ្នាំញៀន​ដ៏​ឈ្លាសវៃ ដាក់​ក្នុង​លុយ តែ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ អាវុធហត្ថ​ភ្នំពេញ​ដដែល​(វីដេអូ)

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ទៅកាន់​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។ ជននេះ មាន​ជំនាញ​បច្ចេកទេស​វេច​ខ្ចប់​ថ្នាំញៀន​ដ៏​ឈ្លាសវៃ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ។​

​ជនសង្ស័យ ឈ្មោះ កាំ​ង គីម​ហុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវបាន កម្លាំង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពី ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧:០០​នាទី នៅ​ចំណុច បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ប៉ប្រក់​ខាងជើង សង្កាត់​កា​កាប ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​សមត្ថកិច្ច​ចាប់យក​វត្ថុតាង​រួមមាន​: ក្រាម​ពណ៌​ស​ថ្លា ១៣៨ កញ្ចប់​ស្មើនឹង ៧៥,០៩ ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ជនសង្ស័យ​រូបនេះ បាន​ប្រើ​បច្ចេកទេស​វៃឆ្លាត ចរាចរ​ថ្នាំញៀន​ដោយ​វេច​ខ្ចប់ នៅក្នុង​ក្រដាស់ប្រាក់​លាក់បាំង​ភ្នែក​សមត្ថកិច្ច អស់​រយៈពេល​ជា​យូរ​មកហើយ តែ​ដោយ​វិធានការ​ជំនាញ របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​តាមដាន​ស្រាវជ្រាវ ដឹង​ពី​ល្បិចកល របស់​ជនល្មើស​រហូត​ឈានដល់​ការបង្ក្រាប​ជាក់ស្តែង និង​បញ្ជូន​ឲ្យ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​តែម្តង​៕​ដោយ​៖​កូ​ឡាប​

spot_img
×