Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អម្បូរ​មនុស្ស​ប្រែប្រួល​ហ្សែ​ន ដែល​ចំពោះ​ពួកគេ ធាតុអាកាស​ធ្លាក់ចុះ -30 ដឺ​ក្រេសេ ជា​រឿង​… ធម្មតា​

spot_img

ថ្វី​ត្បិត​តែ​ពួកគេ​បរិភោគ​សាច់​ត្រី​បា​ឡឺន តោ​សមុទ្រ ដ៏​ច្រើនក្តី ប៉ុន្តែ​គេ​ពុំ​មាន​ធាត់​ស្អៀច ឬ​កើត​ជំងឺ​បេះដូង​ទេ​។​

​ចំពោះ​មនុស្ស​ភាគច្រើន កា​ធ្លាក់​ព្រិល​ទឹកកក ខ្យល់​បកបោក​ពុំ​ឈប់ឈរ​… នា​រដូវរងា ពិតជា “​ទណ្ឌកម្ម​” មួយ​។ ប៉ុន្តែ​ចំពោះ​ជន Inuit នៅ​កោះ Greenland,​ការរួមរស់​ជាមួយ​រដូវរងា ៦​ខែ​ពេញ​ជា​រឿង​ធម្មតា​បំផុត​។​

​ច្រើន​ទសវត្សរ៍​មក​ហើយ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ពី​រឿង​ចម្លែក​នេះ​។ លទ្ធផល​ស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Molecular Biology បាន​រកឃើញ​មូលហេតុ​នៃ​ការ​ទ្រាំទ្រ​អាកាសធាតុ​ត្រជាក់​ដ៏​អស្ចារ្យ​នេះ គឺ​ដោយសារតែ​ការប្រែប្រួល​ហ្សែ​ន​យ៉ាង​ចម្លែក​របស់​ជន Inuit ។​

​តាម​នោះ​គឺ ហ្សែ​ន​ក្នុង​រាងកាយ​ជន Inuit មាន​ដើមកំណើត​ពី​អម្បូរ​មនុស្ស Denisovan -​មនុស្ស​បុរាណ រស់នៅ​តាំ​ពី​កន្លះ​លាន​ឆ្នាំមុន មនុស្ស​ទាំងអស់​លើ​ពិភពលោក​ពុំ​មាន​ហ្សែ​ន​នេះ​ទេ​។ ប្រហែល​ធម្មជាតិ​ផ្តល់​ឲ្យ​ប្រភេ​ទហ្សែ​ន “​កំពូល​មនុស្ស​” ទើប​ជន Inuit អាច​ទ្រាំទ្រ​បាន​យ៉ាង​ងាយ​ពេល​អាកាសធាតុ​ធ្លាក់ចុះ​ដល់ -៣០​ដឺ​ក្រេសេ​។​

​ប្រភេទ​ហ្សែ​ន​នេះ​នៅ​បាន​ជួយ​ឲ្យ​សរីរាង្គ​បំប្លែង​សារធាតុ​ខ្លាញ់ ដើម្បី​ជួយ​កម្តៅរ​ដល់​សរីរាង្គ​។ ពួកគេ​អាច​បរិភោគ​សារធាតុ​ខ្លាញ់​លើស​មនុស្ស​ធម្មតា​ដោយ​ពុំ​ធ្លាប់​ធា​ត់ ឬ​មាន​ជំងឺ​សរសៃឈាម​បេះដូង​ទេ​។​

​ជន Inuit មាន​ហ្សែ​ន “​កំពូល​មនុស្ស​” ធ្វើឲ្យ​គេ​ពុំ​ខ្លាច​ភា​ពរងារ​នោះ​ខ្លាំង​ក៏ដោយ​។​

Rasmus Nielesel អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ California អាមេរិក ដែល​បាន​ស្រាវជ្រាវ​ច្រើន​អំពី​ហ្សែ​ន​មនុស្ស​ថ្លែងថា ៖ “​ប្រភេទ​ហ្សែ​ន​ពិសេស​របស់​ជន Inuit ធ្វើឲ្យ​ពួកគេ​ងាយ​ទ្រាំទ្រ​អាកាសធាតុ​ត្រជាក់​នៅ​តំបន់​ប៉ូល ហើយ​លោក​ក៏​បាន​រកឃើញ​ហ្សែ​ន​ដែល​ធ្វើឲ្យ​មនុស្សងាយ​សម្របខ្លួន​រស់នៅ​យ៉ាង​ស្រួល​នា​តំបន់​អាមេរិក​ខាងត្បូង និង​អាស៊ី​បូ​ព៌ា​…​។​

​ប៉ុន្តែ​គ្មាន​អម្បូរ​មនុស្ស​ណា ដែល​មាន​ហ្សែ​ន​ខ្លាំងក្លា​ដូច​ជន Inuit ឡើយ​។ តាម​សាស្ត្រាចារ្យ​រូបនេះ ការរកឃើញ​ហ្សែ​ន​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​នឹង​ជួយ​ឲ្យ​មនុស្ស​ដោះស្រាយបាន​ចំណោទ​សម្រាប់​ទប់ទល់​ជាមួយ​បម្រែបម្រួល​ធាតុ​អាកាស​ពិភពលោក​បច្ចុប្បន្ននេះ​៕ អាទិត្យ​

spot_img
×