Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

GMAC ជំរុញ​ឲ្យ​អ្នកបញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា គោរព​តាម​លក្ខខណ្ឌ នៃ​កិច្ចសន្យា​ទិញ​របស់ខ្លួន ដោយ​ទទួលយក​ការដឹក​ទំនិញ ហើយ​ទូទាត់​ប្រាក់​

spot_img

​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ជំរុញ​អ្នកបញ្ជា​ទិញ គោរព​តាម​លក្ខខណ្ឌ នៃ​កិច្ចសន្យា​ទិញ​របស់ខ្លួន ហើយ​បំពេញ​កាតព្វកិច្ច ដោយ​ទទួលយក​ការដឹក​ទំនិញ​ហើយ​ទូទាត់​ប្រាក់ សម្រាប់​ទំនិញ​ដែល​បាន​ផលិត​រួចហើយ និង​ទំនិញ​ដែល​បច្ចុប្បន្នកំពុង​ផលិត​ទាំងនេះ​។

​បើតាម GMAC៖ ការធ្វើ​បែបនេះ នឹង​អាចធ្វើ​ឲ្យ​យើង​អាច​បន្ដ​ផ្ដល់​ការងារ​ដល់ក​ម្មករ ៧៥០.០០០​នាក់ និង​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​បើ​ឈ្នួល​ជូន​កម្មករ និង​ធានា​ដល់​ជីវភាព របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ផ្ញើលិខិត​ចំហរ​មួយ ជូន​ដល់​អ្នកបញ្ជា​ទិញ​ទំនិញ​ទាំង​អស់ពី​កម្ពុជា មេត្តា​ធ្វើការ​ជាមួយគ្នា ក្នុង​កំឡុង​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​ការរីក​រាល​ដា​នៃ​ជំងឺ Covid-19 ដើម្បី​អាច​រួមគ្នា​ដោះស្រាយ​បញ្ហាលំបាក​នេះ​។​

GMAC នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ បានចេញ​លិខិត​ចំហរ​ជូន​ចំ​បោះ​អ្នកបញ្ជា​ទិញ​ទាំងអស់ ដែល​ទិញ​ពី​កម្ពុជា ។ GMAC បាន​បញ្ជាក់ថា ការឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ Covid-19 បានធ្វើ​ឲ្យ​មាន​ចលាចល​ដល់​ជីវិត​រស់នៅ និង​អាជីវកម្ម​របស់​យើងទាំងអស់គ្នា​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សូម​អំពាវនាវ ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់ ដែល​ទិញ​ពី​កម្ពុជា មេត្តា​ធ្វើ​ការងារ​ជាមួយ​យើង ដើម្បី​យើងទាំងអស់គ្នា អាច​ដោះស្រាយ បញ្ហាលំបាក​ទាំងនេះ​បាន​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានលើកឡើង​ទៀតថា ភាគី​ទាំងអស់ នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់​សម្លៀកបំពាក់​សកល កំពុង​ទទួលរង​បន្ទុក​ដ៏​ធ្ងន់​ក្រៃលែង ដែល​បង្កឡើង​ដោយ​ជំងឺ Covid-19​។ ទោះបី​យ៉ាណា​ក្ដី ក្រុមហ៊ុន​ផលិត (​រោងចក្រ​) ប្រតិបត្តិការ​លើ​ប្រាក់ចំណូល​តិចតួច មាន​សមត្ថភាព​តិចតួច​ខ្លាំងណាស់ ក្នុងការ​រែក​បន្ទុក​បែបនេះ បើ​ធៀប​នឹង​អតិថិជន​របស់​យើង (​អ្នកបញ្ជា​ទិញ​)​។ បន្ទុក​ដោយផ្ទាល់ ដែល​ប្រឈមមុខ​ដោយ​កម្មករ​របស់​យើង ដេ​ល​នៅតែ​ត្រូវការ​ទទួលទាន​អាហារ និង​ដោះស្រាយ​តម្រូវការ​គ្រួសារ គឺជា​បន្ទុក​ដ៏​ធំ​ក្រៃលែង​។​

​សមាគម​សូម​ជំរុញ​អ្នកបញ្ជា​ទិញ​មេត្តា​គោរព​តាម​លក្ខខណ្ឌ នៃ​កិច្ចសន្យា​ទិញ​របស់ខ្លួន ហើយ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដោយ​ទទួល​យ​ការដឹក​ទំនិញ ហើយ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ ដែល​បាន​ផលិត​រួចហើយ និង​ទំនិញ​ដែល​បច្ចុប្បន្នកំពុង​ផលិត​។ នេះ​នឹងធ្វើ​ឲ្យ​យើង​អាច​បន្ដ​ផ្ដល់​ការងារ​ដល់ក​ម្មករ ៧៥០.០០០​នាក់​របស់​យើង និង​ធ្វើ​ឲ្យ​យើង មាន​សមត្ថភាព​បើ​ឈ្នួល​ជូន​កម្មករ និង​ធានា​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា រាប់លាន​នាក់​។​

​សមាគម​សូម​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​ទាំងអស់ មេត្តា​រក្សា​ការទទួលខុសត្រូវ​ចំពោះ​អ្នកផ្គត់ផ្គង់ និង​កម្មករ ដែល​បម្រើ​ការងារ ក្នុង​វិស័យ​របស់​យើង​។​

​តាមរយៈ​ការរួម​គ្នា ប្រាកដ​ណាស់ យើង​អាច​ពុះពារ​ឈ្នះ​ជំងឺឆ្លង​រាលដាល ជា​សកល​នេះ ហើយ​អាច​ការពារ​ជីវិត របស់​កម្មករ​យើង និង​គ្រួសារ​របស់​ពួកគេ ហើយ​ធានា​ដល់​ការរស់រាន នៃ​អាជីវកម្ម​របស់​យើង​៕​ដោយ​៖​កូ​ឡាប

spot_img
×