Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៤​នាក់​ទៀត ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ដល់​១១៤​នាក់​

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣​ខែមេសា​នេះ មាន​អ្នកជំងឺ​ចំនួន​៣៥​នាក់​ហើយ បានជា​សះស្បើយ ហើយ​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ខណៈដែល​អ្នក​កំពុង​សម្រាក​ព្យាបាល សរុប​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​៧៩​នាក់ ក្នុងចំណោម​កូ​វីដ ១១៤​ករណី​។ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៤​នាក់​ទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​ចំនួន​១​នាក់ សរុប​កើន​ដល់​៣៥​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៧៩​នាក់ នៃ​អ្នក​ឆ្លង​សរុប​១១៤​នាក់​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២០​នេះ​។

​អ្នកជំងឺ​ថ្មី​ទាំង​៤​នាក់​នោះ មាន ទី​១ បុរស​ជនជាតិ​បារាំង​អាយុ ៦៧​ឆ្នាំ ទី​២ ស្ត្រី​ជនជាតិ​បារាំង​អាយុ ៦៧​ឆ្នាំ​ដែលជា​អ្នកទេសចរ​បារាំង ក្នុង​ក្រុម​ជាមួយនឹង​អ្នកទេសចរ​បារាំង​៣០​នាក់​ដែល​មួយចំនួនធំ​ត្រូវបាន​រកឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។ ទី​៣ ស្ត្រី​ជនជាតិ​បារាំង​អាយុ​៥៩​ឆ្នាំ ក្នុងចំណោម​អ្នកទេសចរ​បារាំង ៤​នាក់​ផ្សេង​ពី​ក្រុម​ខាងលើ ដែល​បាន​រកឃើញ​ក្នុង​ក្រុម​នេះ មាន​វិជ្ជា​មាន​វីរុស​កូ​វីដ​១៩ ចំនួន​២​នាក់​ដំបូង​គេ​) ត្រូវបាន​ដា​ក្យ​សម្រាប​ក​ព្យាបាល​នៅ​សណ្ឋាគារ ក្នុង​ក្រុងព្រះសីហនុ និង​ទី​៤ បុរស​ជនជាតិ​ម៉ាឡេស៊ី​អាយុ ៤០​ឆ្នាំ​ជា​អ្នកស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស​ខេត្តកំពង់ចាម​។​

​ដោយឡែក​អ្នកជំងឺ​ដែលជា​សះស្បើយ​នោះ គឺជា​ទារក​អាយុ​៤​ខែ ជា​កូនបង្កើត​របស់​បុរស​ជនជាតិ​បារាំង ដែល​ទើបបាន​ព្យាបាល​ជាសះស្បើយ​ដែរ ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​កុមារ​ជាតិ​៕​ដោយ​៖​កូ​ឡាប​

spot_img
×