Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ចូលរួម​បង្កើត​ការងារ សម្រាប់​ប្រជាជន​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង៖ អភិបាលខេត្ត​ស្វាយរៀង បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន ក្នុង​ដំណើរការ​វិនិយោគ​រប​ស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​បង្កើត​ការងារ​ធ្វើជា​ច្រើន​កន្លែង​សម្រាប់​ប្រជាជន​ខេត្តស្វាយរៀង ។​

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​កាលពី ថ្ងៃទី ២ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ទទួលយក​អំណោយ​ជា​ជែ​ល​(GEL) ​លាងដៃ​សម្លាប់​មេរោគ ៨​កេស ស្មើនឹង ៣៨៤​ដប ដែល​ឧបត្ថម្ភ​ដោយ​លោក ស៊ី​ង ប៉ាវ​គ័​រ ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ​ក្រុង​ស្វាយរៀង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​រំដួល សាលាខេត្ត​ស្វាយរៀង ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ​ដែល​បាន​ឧបត្ថម្ភ​ជា​ជែ​ល​លាងដៃ​សម្លាប់​មេរោគ សម្រាប់​រដ្ឋបាលខេត្ត​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ។

លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា នាពេល​បច្ចុប្បន្ន បើទោះបីជា​ខេត្តស្វាយរៀង​មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​រដ្ឋបាលខេត្ត ​គឺ​នៅតែ​បន្ត​យកចិត្ត​ទុ​ដាក់​បំផុត ពង្រឹង​ការអនុវត្ត​ទាំង​វិធានការ​ការពារ និង​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល នៃ​ជំងឺ​នេះ ហើយ​ក្នុង​កាលៈទេសៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ខេត្តស្វាយរៀង កំពុង​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ អំណោយ​ជា​ជែ​ល​លាងដៃរបស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ​នាពេលនេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះថា ជែ​ល ឬ​អាល់កុល នាពេល​បច្ចុប្បន្ន ប្រៀប​បានជា​អាវុធ​ការពារ​ខ្លួន​ដូច្នេះ​ដែរ ដែល​ឯកឧត្ដម​នឹង​ចាត់ចែង​ជែ​ល​នេះ ​សម្រាប់​គាំទ្រ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីត​-១៩​ទាំងអស់​តែម្ដង ។

​លោក​អភិបាលខេត្ត ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ការរីកចម្រើន ក្នុង​ដំណើរការ​វិនិយោគ​រប​ស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ នាពេល​កន្លងមក ដែល​ការរីកចម្រើន​ទាំងនេះ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​បង្កើត​ការងារ​ធ្វើជា​ច្រើន​កន្លែង សម្រាប់​ប្រជាជន​ខេត្តស្វាយរៀង ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​មាន​ភាពប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ក្នុងនាម​អាជ្ញាធរខេត្ត ឯកឧត្ដម​អភិបាលខេត្ត នឹង​នៅតែ​បន្ត​ការការពារ​សន្តិសុខ​សុវត្ថិភាព ឲ្យ​បានល្អ​ប្រសើរ​គាំទ្រ និង​ត្រៀម​សហការ​ជានិច្ច ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ ជំនឿ​ទុកចិត្ត និង​បង្កលក្ខណៈ​ងាយស្រួល​គ្រប់សព្វ​បែបយ៉ាង​ចំពោះ​គម្រោង​វិនិយោគ​នានា​របស់​ក្រុមហ៊ុន ។​

​លោក ម៉ែន វិបុល ក៏បាន​ស្នើ​ដល់​លោក​ប្រធាន​តំបន់ បន្ត​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនា​ការបង្ការ​ទប់ស្កាត់​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​យកចិត្តទុកដាក់​ចូលរួម អនុវត្ត​នូវ​វិធានការ​នានា​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ធានាបាន​នូវ​សុខុមាលភាព​ល្អប្រសើរ​ជូន​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ដែល​កំពុង​បម្រើ​ការងារ នៅតាម​បណ្ដា​រោងចក្រ​នានា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ៕​ ដោយ​៖​វ៉ៃ​កូ​

spot_img
×