Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ផ្តល់ប្រាក់​បៀវត្សរ៍​ចំនួន​ប្រាំពីរ​ខែ រួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩

spot_img

ខេត្តស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណ​:​កម្ម​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង ដ៏​កាច​សាហាវ​កូ​វីដ​១៩ បានសម្រេច​ផ្តល់ប្រាក់​បៀវត្សរ៍​ចំនួន ប្រាំពីរ ខែ ទៅក្នុង​គណនី​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

នៅក្នុង​លិខិត​ចំហរ​ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ចុះ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា “​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩ (COVID)​ដែល​បាន និង​កំពុង​រាលដាល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំបាទ​សូម​ផ្តល់ប្រាក់​បៀវត្សរ៍ ជា​អភិបាលខេត្ត​ស្វាយរៀងរ​បស់​ខ្ញុំបាទ​ចំនួន ប្រាំពីរ ខែ ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ​២០២០ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ (COVID-19)”​។​

សូម​ឳ្យ​លោក​វេជ្ជបណ្ឌិត​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មេត្តា​ជ្រាប និង​ជួយ​ប​ញ្ជូ​ល​បៀវត្ស​របស់លោក​( ម៉ែន វិបុល ) ទៅក្នុង​គណនី​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយ​សេចក្តី​អនុគ្រោះ​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×