Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19 ៖ អ្នក​ឆ្លង​ទូទាំង​ពិភពលោក​កើន​លើស ១​លាន​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់​ជាង ៥៣.០០០​នាក់​

spot_img

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ហក់​ឡើង​លើស ១​លាន​នាក់​ហើយ​រហូតមកដល់​ថ្ងៃ​សុក្រ​នេះ ខណៈដែល​អ្នក​ស្លាប់មាន​ជាង ៥០.០០០​នាក់​។​

​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins អ្នក​ឆ្លង​វីរុស​ទូទាំង​ពិភពលោក​មាន​ចំនួន ១.០១៥.៤០៣​នាក់ ចំណែក​អ្នក​ស្លាប់មាន​ចំនួន ៥៣.០៣០​នាក់​។​

​អា​មេ​រិច​ឈរ​នៅ​កំពូល​តារាង​ជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត ពោល ២៤៥.០៧០​នាក់ ខណៈ​ប្រទេស​មហាអំណាច​នេះ​មាន​អ្នកស្លាប់​ជាង ៦.០០០​នាក់​។​

​ប្រទេស​ចិន​ដែល​ធ្លាប់​ឈរ​នៅ​តំណែង​លេខ ១​ជា​ប្រទេស​មាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ ពេលនេះ​បាន​ធ្លាក់​មកដល់​តំណែង​លេខ ៥​ជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើន​បំផុត (៨២.៤៣៧​នាក់​) និង​ស្លាប់​ជាង ៣.៣០០​នាក់​។​

​ប្រទេស​ផ្សេងៗ​ទៀត​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើន​មានដូចជា អ៊ីតាលី (​ឆ្លង ១១៥.២៤២​នាក់ និង​ស្លាប់ ១៣.៩១៥​នាក់​) អេ​ស្ប៉ា​ញ (​ឆ្លង ១១២.០៦៥​នាក់ និង​ស្លាប់ ១០.៣៤៨​នាក់​) អាឡឺម៉ង (​ឆ្លង ៨៤.៧៩៤​នាក់ និង​ស្លាប់ ១.១០៧​នាក់​)​។​

​ប្រទេស​បារាំង​មាន​អ្នក​ឆ្លង ៥៩.៩២៩​នាក់ និង​ស្លាប់ ៥.៨៧​នាក់ ចំណែក​អ៊ីរ៉ង មាន​អ្នក​ឆ្លង ៥០.៤៦៨​នាក់ និង​ស្លាប់ ៣.១៦០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Johns Hopkins University​

spot_img
×