Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ៃ សុគន្ធ ទើស​លំដាប់ Top1 ទៅលើ​តារាចម្រៀង​ម្នាក់​ចោទ​លួច Copy បទ​ថៃ បែរមក​ដាក់ថា​ខ្លួន​ជា​អ្នកនិពន្ធ “​មេ​ឡូ​ឌី​”​និង​សូម្បីតែ​បើក​ក្បាល​ច្រៀង​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ តារាចម្រៀង​ខ្មែរ​ម្នាក់ ត្រូវបាន​តារា​កំពូល​ទើស លោក ម៉ៃ សុគន្ធ រិះគន់​ឲ្យ​យ៉ាង​ចាស់ៗ​ដៃ ដែល​អាច​និយាយបានថាសឹង​ងើបមុខ​មិន​រួច ដោយសារតែ​រឿង​លួច​បទ​ចម្រៀង​ពី​ថៃ​សុទ្ធសាធ ហើយ​ដាក់ថា​ជា​របស់ខ្លួន​ជា​អ្នកនិពន្ធ​ទាំង “​មេ​ឡូ​ឌី និង​ទំនុកច្រៀង​”​។​

​ជា​អ្នក​លួច Copy បទ​គេ​ដូចគ្នា​មែន តែ​លោក ម៉ៃ សុគន្ធ បាន​ណែនាំ​ថា បើ​លួច​ក៏​លួច​ទៅ តែ​គួរ​ណាស់​ដាក់​ជា Cover ទៅ​កុំមក​អួត​បង្ហាញ​បែបនេះ នៅពេល​គេ​ដឹង​តើ​ខ្មាស​គេ​ប៉ុណ្ណា​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន តារា​កំពូល​ទើស “​លំដាប់ Top1 ស្រុក​ខ្មែរ​” រូបនេះ​បានធ្វើការ​រិះគន់​ទៅលើ​តារាចម្រៀង​នោះ​យ៉ាង​ដូច្នេះ​ថា​៖ “​អញ​ខ្ពើម​ណាស់ និពន្ធ​មេ​ឡូ​ឌី បើ បកប្រែ​មេ​ឡូ​ឌី​បានល្អ​​អញ សរសើរ ស្តាយ សមត្ថភាព​ប្អូន​ណាស់

​រៀន​អស់ទាំង​សៀវភៅ​នៅតែ​លួច​គេ​ដដែលៗ​ដូច​តែ​អញ​អ៊ីចឹង អញ​លួច​អញ​ដាក់ Cover ដែរ
​លួច​ក៏​លួច​ទៅ ដាក់ Cover​ទៅ កុំ​ឲ្យ​ខ្មាស ក្មេង​? (​ម៉ា​អាចោរ​ដូច​តែ​អញ សូម្បីតែ​បើក​ក្បាល​ច្រៀង​មក ក៏​លួច​ដែរហា ​ស​ង្ក្រា​ន​កូ​វីដ​)

*​សុំ​និយាយ​ភាសា​ដើម​ភាសា​ពិត អញ​:cry::rage:»​។​

​ចូលរួម​បញ្ចេញមតិ​ក្នុង​រឿងនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បានលើកឡើង​យ៉ាងខ្លី​ថា​៖ “​គាត់​ច្រៀង​ពិ​រោះ ហើយ​លួច​ចម្លង​បទ​គេ​ក៏​លួច​ទៅ​តែ​កំហុស​ត្រង់​ថា គាត់​ដាក់ថា​គាត់​ជា​អ្នកនិពន្ធ​”៕ ដោយ​៖ លឹម ហុង​

spot_img
×