Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​កាស៊ីណូ ជា​ជនជាតិ​ថៃ បន្ត​ចាក​ចេញពី​កម្ពុជា​ទៅ​ថៃ​វិញ

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​បិទ​កាស៊ីណូ នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​មក​នោះ ពលរដ្ឋ​ថៃ​ធ្វើការ​នៅ​ព្រំដែន សរុប​ទាំងអស់​ជិត ១០០០​នាក់ បាននិងកំពុង​វិលត្រឡប់​មកកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ ។​

​នៅ​បរិវេណ​ច្រកព្រំដែន​អ​ន្ថ​រ​ជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមាន​ជនជាតិ​ថៃ​ដែល​ធ្វើការ​នៅកាស៊ី​ណូ​ចំនួន​៤០១​នាក់ ក្រោយពី​មានការ​ត្រួតពិនិត្យ​ឯកសារ ត្រឹមត្រូវ​ហើយ រួចមក សមត្ថកិច្ច​អាជ្ញាធរ​ថៃ បាន​យក​រថយន្ត​របស់​ទាហាន មក​ដឹក​ពួកគេ​ទៅ​សាលារៀន មួយកន្លែង ក្នុងស្រុក​អារញ្ញ ដើម្បី​ពិនិត្យ​សុខភាព ម្ដងទៀត ដោយ​នឹង​បំបែក​គ្នា​តាម​ខេត្ត​នីមួយៗ តាម​ស្រុក ថា​តើ​អ្នកណា​នៅទីណា​។​

​សូមបញ្ជាក់ថា ជនជាតិ​ថៃ​ដែល​ធ្វើដំណើរ​ចាកចេញ ពី​ក្រុង​ប៉ោយប៉ែត ត្រូវបាន​អាជ្ញាធរ​ថៃ យកទៅដាក់​នៅ​កន្លែង​ដែល​បានរៀបចំ​ទុក ដើម្បី​តាមឃ្លាំមើល​ថា តើ​មាន​ឆ្លង​វីរុស​កូ​វីដ​-១៩ រហូត​គម្រប់​១៤​ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​បាន ហើយ​បើ​អ្នកណា​មិន​អនុវត្តតាម​ឬ​ល្មើស នឹង​មានទោស​តាមច្បាប់​ខ្ពស់បំផុត​គឺ ជាប់គុក​មិន​លើសពី​១​ឆ្នាំ ពិន័យ​មិន​លើស​១០០.០០០​បាត សម្រាប់​ជនជាតិ​ថៃ​ដែលមាន​ទីលំនៅ​ឆ្ងាយៗ ខាង​សមត្ថកិច្ច​នឹង​រៀបចំ​រថយន្តក្រុង​ដឹក​យកទៅ​។​

​យ៉ាងណាក៏ដោយ ជនជាតិ​ថៃ ចាក​ចេញពី​កម្ពុជា វិល​ចូល​ប្រទេស​វិញ ចាប់ពី​ថ្ងៃទី​៣១ ខែមីនា មកទល់ពេលនេះ សរុប​មាន​ជិត​១.០០០​នាក់​ហើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×