Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទផ្លូវជាតិលេខ៥ ចំណុចការដ្ឋានស្ពានជ្រោយចង្វា , ប្រាប់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវវាង

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រើប្រាស់ផ្លូវវាង (ផ្លូវឯកទិស) នៅក្បែរការដ្ឋានសាងសង់ស្ពានជ្រោយចង្វា ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវស្ពានមិត្ដភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វា)។

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា គម្រោងជួសជុល និងស្ដារឡើងវិញ នៃស្ពានមិត្ដភាព-ជប៉ុន ឈានដល់ដំណាក់កាល ដែលតម្រូវឲ្យបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងក្រោមស្ពាន បច្ចុប្បន្នជាបណ្ដោះអាសន្ន។

ដើម្បីឲ្យការអនុវត្ដការងារជួសជុលស្ពានមិត្ដភាព កម្ពុជា-ជប៉ុន បានទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ចំណុចក្រោមស្ពានមិត្ដភាពកម្ពុជា-ជប៉ុន សូមបង្វែរមកប្រើប្រាស់ផ្លូវវាង (ផ្លូវ​ឯកទិស) ជាបណ្ដោះអាសន្ន នៅក្បែរការដ្ឋានស្ពាន ជ្រោយចង្វា ចាប់ពីខែមករា ឆ្នាំ២០១៨ នេះតទៅ រហូតដល់មានការជូនដំណឹង អំពីការបើកឲ្យប្រើប្រាស់ជាធម្មតាឡើងវិញ។

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរជុំវិញតំបន់នេះ មេត្តាយោគយល់និងចូលរួមសហការអនុវត្តចរាចរណ៍ ឲ្យរលូនមានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ៕ ដោយ៖កូឡាប

spot_img
×