Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​អះអាងថា ខ្លួន​គ្មាន​វីរុស​កូ​រ៉ូ​ណា សូម្បី ១​ករណី​

spot_img

មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៅ​ទីក្រុង​ព្យុងយ៉ាង បាន​អះអាងថា កូរ៉េខាងជើង​នៅតែ​គ្មាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​សូម្បី ១​ករណី​។​

​ការអះអាង​នេះ​ធ្វើឡើង ក្រោយពេល​វីរុស​មរណៈ​នេះ កំពុង​រាតត្បាត​ជុំវិញ​ពិភពលោក ហើយ​រហូតមកដល់​ថ្ងៃ​សុក្រ​នេះ តួលេខ​នៃ​អ្នក​ឆ្លង​វីរុស​បាន​កើន​លើស ១​លាន​នាក់ និង​មាន​អ្នកស្លាប់​ជាង ៥៣.០០០​នាក់​។​

​កូរ៉េខាងជើង បាន​បិទ​ព្រំដែន​របស់ខ្លួន​យ៉ាង​លឿន បន្ទាប់ពី​មានការ​ការផ្ទុះ​ខ្លាំង​លើកដំបូង​នៃ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែមករា និង​បាន​ដាក់ចេញ​វិធានការ​យ៉ាង​តឹងរឹង​។​

​លោក Pak Myong Su ប្រធាន​មន្ទីរ​ប្រឆាំង​ជំងឺ​រាតត្បាត​របស់​កូរ៉េខាងជើង បាន​អះអាងថា កិច្ចប្រឹងប្រែង​របស់​កូរ៉េខាងជើង​បានទទួល​ជោគជ័យ​យ៉ាង​ពេញលេញ​។​

​លោក​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារពត៌មាន AFP ដូច្នេះ​ថា “​មិនមាន​មនុស្ស​សូម្បី ១​នាក់​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ក្នុងប្រទេស​ពួកយើង​ឡើយ​”​។​

​លោក​បន្ថែមថា “​យើង​បាន​អនុវត្ត​នូវ​វិធានការណ៍​ជាមុន និង​វិធានការ​វិទ្យាសាស្ត្រ ដូចជា​ការត្រួតពិនិត្យ និង​ការដាក់​អោយនៅ​ដោយឡែក​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​បាន​ចូល​ប្រទេស​ពួកយើង និង​ធ្វើការ​រំងាប់​មេរោគ​លើ​ទំនិញ​ទាំងអស់ ព្រមទាំង​បិទ​ព្រំដែន និង​បិទ​ដែនសមុទ្រ និង​អាកាស​”​។​

​សូមបញ្ជាក់ថា ប្រទេស​ស្ទើរតែ​ទាំងអស់​ក្នុង​សកលលោក មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា ចាប់តាំងពី​វា​ផ្ទុះឡើង​ដំបូង​កាលពី​ខែធ្នូ ឆ្នាំ ២០១៩​។ ដំបូង​ឡើយ ចិន និង​កូរ៉េខាងត្បូង មាន​ការរីក​រាលដាល​ខ្លាំង ប៉ុន្តែ​ចិន​បច្ចុប្បន្ន ហាក់​គ្រប់គ្រង​វីរុស​នេះ​បាន ខណៈដែល​កូរ៉េខាងត្បូង ហាក់​មាន​ភាព​ធូរស្រាល​ជាង​មុន ដោយមាន​ការឆ្លង​យឺត។​

​បច្ចុប្បន្ន ប្រទេស​ដែល​កំពុង​រងគ្រោះ​ខ្លាំង​មានដូចជា អា​មេ​រិច បារាំង អង់គ្លេស អ៊ីរ៉ង អ៊ីតាលី និង​អាឡឺម៉ង ដែល​ប្រទេស​ទាំងនេះ មានការ​ឆ្លង​រាប់​មុឺ​ន​ករណី និង​មាន​អ្នកស្លាប់​រាប់ពាន់នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×