Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធរុស្ស៊ី ដែលជា​និច្ចកាល​តែងតែ បាន​ផ្ដល់នូវ​ការគាំទ្រ ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​លើ​វិស័យ​កងទ័ព​

spot_img

​ភ្នំពេញ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អនុញាតិ​ឲ្យឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សហព័ន្ធរុស្ស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត​រូបនោះ​បានបញ្ចប់​អាណត្តិ​ការទូត​របស់ខ្លួន​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​បន្ទប់​សវនាការ​សម្ដេច​ពិជ័យ​សេនា នា​អាគារ​មិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុង​ទីក្រុង​ភ្នំពេញ​។​

ឯកឧត្តម Dmitry Tsvetkov បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​គ្រប់​បណ្ដា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដែល​ក្នុង​រយៈពេល​នៃ​ការបំពេញ​បេសកកម្ម​កា​រទូ​តរបស់​ឯកឧត្តម នៅ​កម្ពុជា កងយោធពល​ខេមរភូមិន្ទ បានរួម​សហប្រតិបត្តិការ បង្ក​គ្រប់​លក្ខណសម្បត្តិ ងាយស្រួល​គ្រប់បែបយ៉ាង​ដល់​រូប​ឯកឧត្តម រួម​នឹង​សហការី ក្នុងការ​បំពេញបេសកកម្ម​ការទូត ក្នុងការ​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ រវាង​រដ្ឋាភិបាល​សហ​ព័ន្ធ​រុស្ស៊ី និង​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​កងយោធពល​ខេមរភូមិន្ទ នៅ​កម្ពុជា រហូត​ទទួលបាន​ជោគជ័យ​ក្រោយពេល​បញ្ចប់​អាណត្តិ​ការទូត​នេះ​។

​ឯកឧត្តម​អគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី បានលើកឡើង​អំពី​កង្វល់​របស់​ប្រជាជន នៅ​ទូទាំង​ពិភពលោក អំពី​ការរីករាយ នៃ​ជំងឺ​ផ្លូវដង្ហើម វីរុស​កូ​រ៉ូ​ណា (Covid 19) ដែល​បាននិងកំពុង​រីក​រាល​ដាល​យ៉ាងខ្លាំង នៅ​គ្រប់​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ី អឺរ៉ុប អា​ហ្វ្រិ​ច អា​មេ​រិច និង​តំបន់​មួយចំនួន​នៅលើ​ពិភពលោក ដែលមាន​អ្នក​ឆ្លង និង​អ្នកស្លាប់ កើន​ឡើងជា​រៀងរាល់ថ្ងៃ​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា​៖ សម្តេច​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ភាពជោគជ័យ នៃ​ការបំពេញ​ការងារ ការទូត​របស់ ឯកឧត្តម Dmitry Tsvetkov នៅ​កម្ពុជា និង​ស្វាគមន៍​ជានិច្ច ចំពោះ​គ្រប់​បេសកកម្ម​ការទូត របស់​បណ្ដា​ប្រទេស​ជា​មិត្ត​មកកាន់​ប្រទេស​កម្ពុជា​។

​សម្ដេច​ពិជ័យ​សេនា បញ្ជាក់ទៀតថា​៖ កន្លងមក រដ្ឋាភិបាល កងទ័ព​ប្រទេស​យើង​ទាំងពីរ កម្ពុជា សហព័ន្ធរុស្ស៊ី តែងតែ​រួមគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា បាន​យ៉ាង​ល្អប្រសើរ ចាប់តាំងពី​ថ្នាក់ដឹកនាំ​កំពូល រហូតដល់​ថ្នាក់ក្រោម​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ នៅពេលដែល​ឯកឧត្តម ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សហព័ន្ធរុស្ស៊ី បានបញ្ចប់​អាណត្តិ​របស់ខ្លួន​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី នឹងដាក់​ជំនួស នៅ​ឯង​អគ្គរដ្ឋទូត​ថ្មី សម្រាប់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្តការងារ​ដែល​នៅ​សេសសល់ និង​បំពេញការងារ​ថ្មីៗ​ថែមទៀត​កាន់តែ​ល្អប្រសើរ ក្នុងការ​ពង្រឹងពង្រីក​ចំណងទាក់ទង ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​កាន់តែ​ល្អ​ថែមទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​កងយោធពល​ខេមរភូមិន្ទ​។

​ជំនួសមុខ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន នៃ​សហព័ន្ធរុស្ស៊ី ដែលជា​និច្ចកាល​តែងតែបាន​ផ្ដល់នូវ​ការគាំទ្រ ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ជួយ​ដល់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​គ្រប់​ជំនាញ ដល់​កងយោធពល​ខេមរភូមិន្ទ ឲ្យ​មាន​ធនធានមនុស្ស​ពិតប្រាកដ​ក្នុងការ​ចូលរួម​ពង្រឹង​វិស័យ​ការពារជាតិ របស់​កម្ពុជា​ឱ្យ​កាន់​ប្រសើរ​។​

ពាក់ព័ន្ធ​ដល់​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​ផ្លូវដង្ហើម​(COVID-19) សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​កងយោធពល​ខេមរភូមិន្ទ ដែលជា​កម្លាំង​ស្រួច បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​អន្តរាគមន៍​ជួយសង្គ្រោះ​តាម​សេចក្តីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្ដេច​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ ក្រោយពី​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចាស់​បញ្ចប់​អាណត្តិ ហើយ​ឯកអគ្គរដ្ឋទូត​ថ្មី របស់​សហព័ន្ធរុស្ស៊ី នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង នៃ​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា សហព័ន្ធ​រុស្សី ឲ្យ​កាន់តែ​ល្អ​ថែមទៀត​។

​ឯកឧត្តម Dmitry Tsvetkov ក៏បាន​ជម្រាបជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែរ​ថា​ ៖ ថ្វីត្បិតតែ​ឯកឧត្តម បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា ក៏ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល​សហព័ន្ធ​រុស្សី ក៏​នឹង​ចាប់បញ្ជូន​ឯកអគ្គរដ្ឋទូត​ថ្មី ដើម្បី​បន្ត​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង នៃ​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​យើង​ទាំងពីរ បន្ទាប់ពី​ឯកឧត្តម​បញ្ចប់​បេសកកម្ម​កា​ទូត​នៅ​កម្ពុជា ហើយ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​សហព័ន្ធរុស្ស៊ី ដើម្បី​បន្តការងារ​ថ្មី​។

​ក្នុងការ​មក​បំពេញបេសកកម្ម​កា​ទូត​បន្ត របស់​ឯកអគ្គរដ្ឋទូត​ថ្មី​នៅ​កម្ពុជា បន្ត​ពី​រូប​ឯកឧត្តម សហព័ន្ធ​រូ​ស្សី នៅមាន​កម្មវិធី​ជាច្រើន​ដែល​នឹងត្រូវ​អញ្ជើញ​ដល់​ថ្នាក់ដឹកនាំ​របស់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ទាំងនោះ​។ សម្តេច​ពិជ័យ​សេនា បានទទួល​យក​នូវ​សំណើ​របស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី ដើម្បី​ពិចារណា និងរ​កនៅ​ពេលវេលា​ស​ម​គួរ​ណាមួយ​ដើម្បី​ចូលរួម ៕​ ដោយ ៖ កូឡាប

spot_img
×