Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នងការ​ក្រុងភ្នំពេញ ស្នើ​ឲ្យ​នគរបាល​បង្ក្រាប​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ ការលក់​ថ្នាំ​ព្យាបាល លក់​យ័ន្ត​ការពារ

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី ការ​រឹតបន្តឹង​សន្តិសុខ សុវត្ថិភាព ទ្វេ​រដង ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម​បន្ថែមទៀត ក្នុង​ការជួយ​ផ្សព្វផ្សាយ អំពី​ការបង្ការ និង​ការពារ​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩ ។​

​ឯកឧត្តម បានធ្វើការ​សង្កត់ធ្ងន់​ឲ្យ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សមត្ថកិច្ច​តាម​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការបង្ក្រាប​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដូចជា​ការផ្សព្វផ្សាយ​ល​ក់​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ ការលក់​ថ្នាំ​ព្យាបាល លក់​យ័ន្ត​ការពារ ដែល​ខុសច្បាប់ ជាពិសេស​គឺ​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។ ល ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ស្នងការ​បានធ្វើ​ការណែនាំ​ដល់​គ្រប់​អង្គភាព​ទាំងអស់ ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវតែ​ត្រួតពិនិត្យ​កម្លាំង តាម​បណ្តា​អង្គភាព​ឲ្យ​បានច្បាស់លាស់ ដើម្បី​បំពេញភារកិច្ច ជូន​ប្រទេសជាតិ​ប្រសិនបើ​មានការ​ចាំបាច់​ណាមួយ ។​

​បន្ថែម​ពីលើ​នេះ​ទៀត ឯកឧត្តម​ស្នងការ បានធ្វើការ​កោតសរសើ​រ​ដល់​ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​តាមដាន​ខំ​មិន និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ បាន​យ៉ាង​ឆាប់រហ័ស ដោយមាន​ការសហការ​គ្នា​បាន​យ៉ាង​ល្អ ជាមួយ​អធិការដ្ឋាន​នគរបាល​ទាំង​១៤ ក៏ដូចជា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ជាពិសេស​ចំពោះ​វិធានការ​យ៉ាង​ឆាប់រហ័ស​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​សាទរ ធ្វើការ​កោតសរសើរ និង​អរគុណ​យ៉ាងខ្លាំង ដល់​សមត្ថកិច្ច​ដែល​បាន​ចុះ ដល់​គោលដៅ​ភ្លាមៗ ដើម្បី​ធ្វើការ​ណែនាំ អប់រំ និង​បញ្ឈប់​សកម្មភាព​ផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្ក​សំឡេង​រំខាន​ដល់​ការ​សម្រាក​របស់​អ្នកជិតខាង ។​

​ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ ក៏បាន​ធ្វើការ​សរសើរ​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ និង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការចុះ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ករណី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។

​ឯកឧត្តម​ស្នងការ បានបញ្ជាក់​ដល់​លោក​អធិការ​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍​ទាំងអស់ ត្រូវមាន​កម្លាំង​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ។​
​ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង និង​លោក​អធិការ​ខណ្ឌ​ទាំង​១៤ ៕​ដោយ​៖​កូ​ឡាប​

spot_img
×