Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​ទៀតហើយ​! លោក Duterte ប្រាប់​ឲ្យ​ប៉ូលិស​បាញ់​សម្លាប់ចោល លើ​ជន​ណា ដែល​រំលោភ​វិធានការ​ទប់ស្កាត់​វីរុស Covid-19

spot_img

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពីពេល​ថ្មីៗ​នេះ បាន​ព្រមាន​ថា ជន​ណា​ដែល​រំលោភ​វិធាន​ការបិទ​ការចេញចូល​ក្នុងប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស Covid-19 នោះ​ពួកគេ​អាច​ត្រូវ​ប៉ូលិស​បាញ់សម្លាប់ ប្រសិនបើ​ពួកគេ​បង្កបញ្ហា​។​

​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ជា​សាធារណៈ លោក​ប្រធានាធិបតី Duterte បាន​សង្កត់ធ្ងន់ថា វា​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា ដើម្បី​សហការ និង​អនុ​វត្តបទ​ប្បញ្ញត្តិ​ដាច់ដោយឡែក​ពីគ្នា​នេះ នៅពេល​អាជ្ញាធរ​ព្យាយាម​បន្ថយ​ការរីក​រាលដាល​នៃ​ការឆ្លង​រាលដាល និង​ជួយ​ថែរក្សា​ប្រព័ន្ធ​ថែទាំ​សុខភាព កំពុង​ចុះខ្សោយ​របស់​ប្រទេស​ពី​ការ​គ្របដណ្តប់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​ប្រធានាធិបតី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ (​ថ្ងៃទី​១ ខែមេសា​) ថា “​បទបញ្ជា​របស់ខ្ញុំ​ទៅ​ប៉ូលិស និង​យោធា ប្រសិនបើ​មាន​បញ្ហា ហើយ​មានឱកាស​ដែល​ពួកគេ (​អ្នករំលោភ​បំពាន​) វាយបក​វិញ ខណៈ​ជីវិត​របស់​អ្នក​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ចូរ​បាញ់សម្លាប់​ពួកគេ​ចោល​ទៅ​” ។​

​គិត​មកដល់ពេលនេះ ហ្វីលីពីន​កត់ត្រា​ចំនួន​អ្នកស្លាប់ Covid-19 សរុប ៩៦ នាក់ និង ២.៣១១ ករណី ត្រូវបាន​បញ្ជាក់ថា មាន​អ្នក​ឆ្លង​រាប់រយ​នាក់​ក្នុង​មួយថ្ងៃ​។​

“ តើយ​ល់ហើយ ឬ​នៅ​? ស្លាប់ ជំនួស​ឱ្យ​ការបង្ក​បញ្ហា ខ្ញុំ​នឹង​បញ្ចុះសព​អ្នក​” ។​

​ទោះយ៉ាងណា​សកម្មជន​សាធារណៈ​មិន​សប្បាយចិត្ត​ទេ ចំពោះ​ការអនុវត្ត​ដ៏​កាច​សាហាវ​របស់លោក Duterte ដោយ​ចោទប្រកាន់​គាត់​ពីបទ​ញុះញង់ ឱ្យមាន​អំពើ​ហឹ​ង្សា សម្រាប់​ការអនុលោម​តាម​សង្គ្រាម​របស់គាត់ លើ​គ្រឿងញៀន​ដែល​មនុស្ស​រាប់ពាន់នាក់ ត្រូវបាន​បាញ់សម្លាប់​ដោយ​អាជ្ញាធរ គ្រាន់តែ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់ ឬ​លក់​គ្រឿងញៀន​។​

​ខណៈដែល​ការិយាល័យ​របស់លោក Duterte ហៅ​សេចក្តី​ថ្លែង​របស់គាត់​ថា ជា​ចំណុច​ដ៏​សំខាន់​មួយ​នោះ មេប៉ូលីស​ជាតិ​បាន​ទទួលស្គាល់ថា លោក Duterte កំពុងតែ​ព្យាយាម​បង្ហាញ​ភាពម៉ឺងម៉ាត់​របស់គាត់ អំពី​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​ធានា​ដល់​ប្រជាជន​ថា គ្មាន​នរណាម្នាក់​ត្រូវបាន​គេ​បាញ់សម្លាប់​ទេ ប្រសិនបើ​ពួកគេ​គោរព​តាមច្បាប់​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×