Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល់កុល​ក្លែងក្លាយ​ចំនួន​សរុប ៥៩.៤០២ លីត្រ រកឃើញ និង​ឃាត់ទុក បណ្តោះអាសន្ន​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ នេះ មាន​ជនខិលខូច​មួយចំនួន ឆ្លៀតឱកាស​នាំចូល និង​ចែកចាយ​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ដែល​ធ្វើឱ្យ​ផលប៉ះពាល់​ដល់​សុខភាព របស់​អ្នកប្រើប្រាស់ ឯកឧត្តម ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បញ្ជា​ដល់​មន្ត្រីក្រោមឱវាទ ឱ្យ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ជាបន្ទាន់​ការធ្វើ​ចរាចរ​ណ៍ ចែកចាយ នូវ​សារធាតុ​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។

​ជាក់ស្តែង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមេសា ឆ្នាំ​២០២០ នេះ មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប ដោយមាន​កិច្ចសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច អាជ្ញាធរ​ដែនដី និង​ដោយមាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​ខេត្តកណ្តាល និង លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ចំនួន ០២​កន្លែង គឺ​៖ ទីតាំង​ទី​១ នៅផ្ទះ​លេខ​១៨៨ ផ្លូវ​១៣A ឃុំ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​តាំងទី​២ ស្ថិតនៅ​ផ្ទះ​លេខ​០២ ផ្លូវ​០១A បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ស្ងួ​ង​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​ក្រោយ​ការត្រួតពិនិត្យ និង​យោង​លទ្ធផល​វិភាគ អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ចំនួន ៧៦៣ ប៊ីដុង និង ២២៤ ពុ​យ សរុប​ស្មើនឹង ៥៩.៤០២ លីត្រ ត្រូវបាន​ព្រះរាជអាជ្ញារង​សម្រេច​ឱ្យ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ធ្វើការ​ដកហូត​មករ​ក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

​សូម​ជម្រាប​ផងដែរ​ថា រហូតមកដល់​ពេលនេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បើក​យុទ្ធនាការ​បង្ក្រាប អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) សរុប​បាន​ចំនួន ៦៤.១៧៨ លីត្រ មក​រក្សាទុក​ដើម្បី​អនុវត្តតាម​នីតិវិធី​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប សូម​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​អាជីវក​រល​ក់​ដុំ និង​លក់រាយ​ទាំងអស់ មេត្តា​ចូលរួម​សហការ និង​ស្វែងយល់​អំពី​ការប្រកប​អាជីវកម្ម ដោយ​ការទទួលខុសត្រូវ ជៀសវាង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​ប្រឈម​ចំពោះមុខ​ច្បាប់​ថែម​ទៀតផង​៕​ដោយ​៖​កូ​ឡាប​

spot_img
×