Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់បទបញ្ជា​ឲ្យ​កងកម្លាំង តាមដាន ដើម្បី​ទប់ស្កាត់​ការប្រមូល​ផ្តុំគ្នា បញ្ជៀ​ស​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីណែនាំ ស្តីពី វិធាន​ការធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៣ គ​.​ស ២០២០​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានដាក់​ចេញ បទបញ្ជា​ឲ្យ​កងកម្លាំង តាមដាន និង​ធ្វើការ​ទប់ស្កាត់​ចំពោះ​ការ​ប្រ​មូ​ក​ផ្តុំគ្នា ជួបជុំ​រៀបចំ​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី និង​ការជួបជុំ​កម្សាន្ត​សប្បាយ តាម​ទីសាធារណៈ ដើម្បី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ណែនាំ​ឲ្យ​កងកម្លាំង​សហការ ជា​មួ​ហ​អាជ្ញាធរ​មូលដ្ឋាន ក្តាប់​ឲ្យ​បាន ពី​វត្តមាន និង​ស្ថានភាព​ពលករ​ចំណាកស្រុក ដែល​វិលត្រឡប់​ពី​ក្រៅប្រទេស ដើម្បី​បន្ត​អប់រំ និង​បង្កា​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​ជាមួយគ្នានេះ ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ដោះស្រាយ​នូវ​រាល់​សំណូមពរ របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ទាន់ពេលវេលា ពិសេស​ដាក់​កម្លាំង​ការពារ តាម​គោលដៅ​អាទិភាព​ដូចជា មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និង​គោលដៅ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដែល​ត្រូវបាន​កំណត់ដោយ​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ គ្រប់​ថ្នាក់​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ណែនាំ​ឲ្យ​ត្រៀមកម្លាំង​អន្តរាគមន៍ និង​មធ្យោបាយ សម្ភារ សំដៅ​រួមចំណែក ក្នុងការ​អនុវត្តតាម​ការណែនាំ របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×