Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! ខណៈ​ដងផ្លូវ​ស្ងប់ស្ងាត់ ចោរ​ម្នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​លួច​ធុង​ហ្គាស ទាំង​កណ្តាល​ថ្ងៃ ស្លន់​ពេក​បណ្តាល​ឲ្យ​ធ្លាក់​ធុង​ហ្គាស តែ​សំណាង​ហើយ​…

spot_img

​ចាប់តាំងពី​ការអនុវត្ត​វិធានការ​ទប់ស្កាត់​វីរុស​កូ​វីដ​១៩​មក គេ​សង្កេតឃើញថា តាម​បណ្តា​ដងផ្លូវ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី មាន​សភាព​ស្ងប់ស្ងាត់​គួរឱ្យកត់សម្គាល់ ដោយមាន​មនុស្ស​តិច​ណាស់​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ដើម្បី​ការពារ​មេរោគ​។ ឃើញបែបនេះ បុគ្គល​មួយចំនួន​បានចាត់ទុក​ភាព​ស្ងៀមស្ងាត់​នេះ​ថា ជា​ឱកាស​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ស្ថានការណ៍ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ជាក់ស្តែង នៅក្នុង​វីដេអូ CCTV ចែករំលែក​ទៅកាន់ Sin Chew Daily កាលពី​ថ្ងៃអាទិត្យ (៣០ មីនា​) បុរស​ម្នាក់​ត្រូវបាន​កាមេរ៉ា​ចាប់បាន ឈប់​ម៉ូតូ រួច​ឡើងលើ​ជញ្ជាំង​ផ្ទះមួយ​នៅ Rawang ដើម្បី​លួច​ធុង​ហ្គាស​ទាំង​កណ្តាល​ថ្ងៃ​តែម្តង​។​

​ចោរ​រូបនេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ជិះ​ម៉ូតូ​ទៅ​ផ្លូវ​ខាងក្រោយ​នៃ​ច្រក​ផ្លូវ​ស្ថិតក្នុង​តំបន់ Rawang Garden រួច​ចុះ​ពី​ម៉ូតូ​ឡើងលើ​ជញ្ជាំង ចាប់​ច្បាម​ធុង​ហ្គាស​ពណ៌​លឿង​យ៉ាង​លឿន​។ ហើយ​អ្វីដែល​ហួសចិត្ត​នោះ គឺ​នៅពេលដែល​ចោរ​រូបនេះ កំពុង​គេចខ្លួន​សម្រូត​ចុះ​យ៉ាង​លឿន ស្រាប់តែ​ធុង​ហ្គាស​បាន​ធ្លាក់​ចូលក្នុង​គម្រប​លូ​របស់​ម្ចាស់ផ្ទះ គួរ​ឲ្យ​ស្រៀវ​សាច់​ជំនួស​តែម្តង​។

​ទោះយ៉ាងណា បុរស​នោះ​អាច​ត្រូវបាន​គេ​ឃើញ កំពុង​ត្រឡប់​ទៅកាន់​ប្រឡាយ​លូ ដើម្បី​ទៅយក​ធុង​ហ្គាស​នោះ​លើកឡើង​ម៉ូតូ មុនពេល​បើក​ចេញពី​កន្លែងកើតហេតុ​។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ីនធឺណិត​ជាច្រើន បាន​បញ្ចេញមតិ​ស្រដៀងៗ​គ្នា​ថា “​សំណាង​ហើយ អាវ៉ា ដែល​ធុង​ហ្គាស​នោះ​ពុំ​ផ្ទុក​ហ្គាស​ពេញ ពុំនោះសោត ម្ល៉េះ​សម​នឹង​….” ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×