Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ ឡាយ​វីដេអូ​ថា មេ PM ស្រុក​ភ្នំ​ក្រវា​ញ មក​ប្លន់​យក​ឡាន ប៉ា​កុង​ដឹកឈើ ទៅ​ដុត​កម្ទេច

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ស្ត្រី​ដែល​បាន​ឡាយ​វីដេអូ តាម​អន​ឡាញ នា​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ និយាយថា​. មេ P M​ស្រុក​ភ្នំ​ក្រវា​ញ មក​ប្លន់​យក​ឡាន (​ប៉ា​កុង​) គាត់​ដល់ផ្ទះ ឥឡូវ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ គាត់​បានធ្វើការ​ឡាយ​វីដេអូ សុំទោស ដែល​គាត់​បាន​និយាយ​ខុសឆ្គង មកលើ​អាវុធហត្ថ​ខេត្តពោធិ៍សាត់​។​

​ឯកឧត្តម អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា “​គាត់​សុំ​ធ្វើការ​ដាក់ពាក្យ​ប្តឹង កូនប្រសា​របស់គាត់ ដែល​បោក​លុយ​គាត់​អស់ ១៤.០០០​ដុល្លារ យកទៅ​ទិញ​ឡាន​ប៉ា​កុង​ដឹកឈើ “​។​

​គួរកត់សម្គាល់​ផងដែរ​ថា នៅវេលា​ម៉ោង ១២ និង ១៤​នាទី ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ សហការ​ជាមួយ​ក្រុមចម្រុះ ដោយមាន​ការសម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​លេខ (៤១៧៧៣-៦១៨៩៣) ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ដោយបាន​រឹបអូស​រថយន្ត (​ប៉ា​កុង​) ១​គ្រឿង ជា​មធ្យោបាយ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ (​ម្ចាស់​គេចខ្លួន​)​។​
​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ​ដុត​កម្ទេចចោល នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​លាច​។​

​ចំណែក គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សោភ័ណ វី​រះ​ដេ​ត បាន​សរសេរ​រៀបរាប់ថា “​រឿងនេះ គួ​តែ​វែកមុខ​រក​អា​ក្រុម​ញុះញង់ នៅ​ពី​ក្រោយខ្នង ដែល​ប្រាប់​គាត់​ឲ្យ​និយាយ​បរិហារកេរ្តិ៍ អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ដែល​បាន​អនុវត្តន៍​ច្បាប់ សុំ​TNM tv online ដែល​បាន​ចុះមក​ផ្សព្វផ្សាយ និង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​និយាយ សុំ​ធ្វើរ​ការបកស្រាយ​ឡើងវិញ​ផង ដើម្បី​កុំ​ឲ្យ​មហាជន​យល់ច្រឡំ​ទៀត​។ នៅ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​នេះ ឯកឧត្តម​ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ រួមទាំង​បងស្រី និង​ក្រុមគ្រួសារ ដែល​បាន​ឡាយ​វីដេអូ បង្កាច់បង្ខូច​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ និង​អញ្ជើញលោក​ភ្នាក់ងារ​TNM tv online មក​ចូលរួម ដើម្បី​សួរនាំ​ហើយ និង​ដោះស្រាយ ហេតុអ្វី​លោក​ភ្នាក់ងារ​TNM tv online មិន​មក​ចូលរួម ដើម្បី​ផ្ស​ព​ផ្សាយ​នៅ​អ្វី​ដែលជា​ការពិត បើ​យើង​តាំងខ្លួន​ថា ជា​កញ្ចក់​មែន​រឿង​អី ត្រូវ​គេចវេះ មិន​មក​ចូលរួម ឬ​នេះ​ជា​ចេតនា ចង់​បង្កាច់បង្ខូច ក្រុមការងារ​ដែល​កំពុង​អនុវត្តន៍​ច្បាប់​?”​។​

​ឯកឧត្តម អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងថា គណៈកម្មការ​ជាតិ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅតែ​បន្តធ្វើ​ការផ្សព្វផ្សាយ អប់​រំជា​សាធារណៈ ដើម្បី​ឲ្យ​បុគ្គល​គ្រប់រូប ជ្រួតជ្រាប យល់ដឹង​អំពី​ច្បាប់ ពាក់ព័ន្ធ​នឹង​ព្រៃឈើ ក្នុងន័យ​ឲ្យ​ចៀស​ឆ្ងាយ​ពី​ការប្រព្រឹត្ត​ខុសច្បាប់ និង​ចូលរួម​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស ទុក​សម្រាប់​ប្រយោជន៍​ជាតិ និង​ពិភពលោក​ទាំងមូល​៕​ដោយ​៖​កូ​ឡាប​

spot_img
×