Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបក្ស​ប្រាប់​សមាជិក​បក្ស​ថា​ ៖ ​ត្រូវ​សន្សំ​ពិន្ទុ​ពី​ម្ចាស់ឆ្នោត​គ្រប់ពេល​តាមរយៈ​គុណភាព​ការងារ និង​អំពើ​ល្អ ដើម្បី​ឈ្នះឆ្នោត​ខាងមុខនេះ​

spot_img

​ភ្នំពេញ​៖ សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្រើនរំលឹក​ដល់​សមាជិក សមាជិកា​បក្ស​ថា ដើម្បី​ឈាន​ទៅ​ដណ្តើម​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨​នេះ ត្រូវ​រួមគ្នា​សន្សំ​ពិន្ទុ​ពី​ម្ចាស់​ឆ្នោត​គ្រប់ពេលវេលា តាមរយៈ​ពង្រឹងគុណភាព​ការងារ និង​អំពើ​ល្អ​របស់​មន្ត្រី​គ្រប់​រូប​។​ការ​ថ្លែង​ក្រើនរំលឹក​របស់​សម្តេច ហេង សំរិន បាន​ធ្វើឡើង​តាមរយៈ​សុន្ទរកថា​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង ទូទាំង​ប្រទេស​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មករា ឆ្នាំ​២០១៨​នេះ​នៅ​កោះ​ពេជ្រ​។​

​ក្នុង​មហាសន្និបាត​វិសាមញ្ញា​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​ជាង ២​ពាន់​នាក់​នេះ​។​

​សម្តេច ហេង សំរិន បាន​គូសបញ្ជាក់ថា ឆ្នាំ​២០១៨ ជា​ឆ្នាំ​ផ្តើម​នីតិកាល​ថ្មី​រយៈពេល​៥​ឆ្នាំ​ទៀត ដែល​មាន​ការងារ​ចំពោះមុខ​ជា​ច្រើន​ត្រូវ​រួមគ្នា​ធ្វើ​។ សម្តេច ហេង សំរិន ក៏​បាន​ថ្លែង​ផងដែរ​ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ក៏​ជា​ការងារ​ដែល​ត្រូវ​រួមគ្នា​ធ្វើ​ឲ្យបាន​ល្អ​ផង​ដែរ​។​

​សម្តេច ហេង សំរិន ក្រើនរំលឹក​ឲ្យ​សមាជិក សមាជិកា​បក្ស​របស់​ខ្លួន​យ៉ាង​ដូច្នេះ​បទពិសោធន៍​បានបង្ហាញ​ថា ដើម្បី​ឈាន​ទៅ​ឈ្នះ​ឆ្នោត​បាន ត្រូវ​មាន​ការ​សន្សំ​ពិន្ទុ​ពី​ម្ចាស់​ឆ្នោត​គ្រប់ពេល​តាមរយៈ​គុណភាព​ការងារ និង​អំពើ​ល្អ​របស់​មន្ត្រី​យើង​។ ព្រម​ជាមួយ​នេះ គណបក្ស​យើង​ក៏​ត្រូវតែ​មាន​កម្មវិធី​នយោបាយ​ដែល​សុ​ក្រឹត្យ​បំផុត ដើម្បី​បង្ហាញ​ម្ចាស់ឆ្នោត​ឲ្យមាន​សង្ឃឹម​សម្រាប់​អនាគត ហើយ​សម្រេច​ចិត្ត​គាំទ្រ​គណបក្ស​យើង​។​

​ក្នុង​សុន្ទរកថា​ថ្លែង​បើក​មហាសន្និបាត​វិសាមញ្ញ​សម្តេច ហេង សំរិន ក៏​បាន​រំលេច​ផងដែរ​ពី​សមិទ្ធផល និង​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​ឆ្នាំ​២០១៣-២០១៨ នីតិកាល​ទី​៥​នៃ​រដ្ឋសភា​។​

​សម្តេច ហេង សំរិន បាន​ថ្លែងថា ចាប់តាំងពី​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ សភាពការណ៍​នៅ​កម្ពុជា​មាន​លក្ខណៈ តានតឹង ស្មុគស្មាញ និង​គ្រោះថ្នាក់​បំផុត ហើយ​បន្តបន្ទាប់​មក​ទៀត ក៏​បាន​លេចឡើង​នូវ​ឧបាយកល និង​សកម្មភាព​ជាច្រើន ដែល​មាន​បំណង​បន្ទុច​បង្អាក់​បង្កចលាចល និង​រារាំង​ដល់​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ឈានដល់​មាន​ពួក​ក្បត់ជាតិ​បាន​ឃុបឃិត​ជាមួយ​បរទេស បាន​រៀបចំ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​បដិវត្តន៍​ពណ៌​ដូច​នៅ​តាម​ប្រទេស​មួយចំនួន ដោយ​មិន​ខ្វល់​អំពី​ផល​លំបាក ដែល​នឹង​ទាញ​ឲ្យ​សង្គម​កម្ពុជា​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជា​ថ្មី​នោះឡើយ​។ តែ​ទោះជា​យ៉ាងណា ឧបសគ្គ និង​ស្ថានការណ៍​ដ៏​ស្មុគស្មាញ​ទាំងអស់នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ជម្នះ​បាន ហើយ​បន្ត​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​ភាពល្អប្រសើរ រក្សា​បាន​សន្តិភាព ស្ថេរភាព​នយោបាយ ធានាបាន​និរន្តរភាព​នៃ​ដំណើរការ​របស់​រដ្ឋ​ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សម្តេច​ប្រធានកិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា​។​

​សម្តេច​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា មហាសន្និបាត​រយៈពេល​៣​ថ្ងៃនេះ មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៣ ដែល​នឹង​ត្រូវ​ពិនិត្យ ពិភាក្សា និង​អនុម័ត​។ របៀបវារៈ​ទាំង​នោះ​រួមមាន​៖១. ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០១៧ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨​។ ២. ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨-២០២៣​។ ៣. បោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​មួយចំនួន​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា គ្រប់​កិច្ចការ​ទាំង​ក្នុង​រាជរដ្ឋាភិបាល និង​ក្នុង​គណបក្ស គឺ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី តែងតែ​ខិតខំ​រក​ដំណោះស្រាយ​ល្អៗ​ក្នុង​ការជួយ​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី​អោយមាន​ការងារ​ធ្វើ ជាមួយនឹង​អត្ថប្រយោជន៍ និង​ល័ក្ខខ័ណ្ឌ​ការងារ​ល្អៗ​ជាច្រើន ដើម្បី​ជីវភាព​រស់នៅ​របស់​កូនក្មួយ​កម្មករ​ទាំង​កំពុង​ធ្វើការ​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស​កាន់តែ​មាន​ជីវភាព​ធូ​ធារ​ល្អប្រសើរ​។​

​គួរបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៨​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មានរ​ច​នា​សម្ព័ន្ធ​ដឹកនាំ រឹងមាំ​ជាងគេ និង​បាន​ដឹកនាំ​នាវា​កម្ពុជា​តាំងពី​ក្រោយ​រំដោះ​៧ មករា ១៩៧៩​មក​នោះ បាន​បើក​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស ដើម្បី​ពិនិត្យ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​ចាស់​ឆ្នាំ​២០១៣-២០១៨ និង​ដាក់​ចេញ​ទិសដៅ​ការងារ ក៏​ដូច​ក្របខណ្ឌ​នយោបាយ​ថ្មី​សម្រាប់​ឆ្នាំ​២០១៨-២០២៣៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×