Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន​៖ ជំងឺ​កូ​វីដ​-១៩ ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច ពោល​លើ​វិស័យ​ទ្រទ្រង់​កំណើន​ធំៗ​ពីរ គឺ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ជុំវិញ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វីដ​-១៩ ថ្វី​ត្បិត​មិនទាន់មាន​ការបាត់បង់​ជីវិត​មនុស្ស​នៅឡើយ តែ​ជំងឺ​នេះ បាននិងកំពុង​បន្ត​គំរាមកំហែង​ដល់​សង្គម​កម្ពុជា និង​ផលប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច ហើយ​បាន​កំពុង​លេច​រូបរាង​កាន់តែច្បាស់ និង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​បន្តិច​ម្តងៗ ជាពិសេស​លើ​វិស័យ​ទ្រទ្រង់​កំណើន​ធំៗ​ពីរ​រួមមាន វិស័យ​កាត់ដេរ និង​ទេសចរ​ជាដើម​។​

​ឯកឧត្តម​បានលើកឡើង​ដូចនេះ នៅក្នុង​ពិធី​ផ្ទេរ និង​ប្រគល់​តំណែង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នា​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ស្ថិតក្នុង​គោល​ការកាត់បន្ថយ​ផលប៉ះពាល់​ជំងឺ​កូ​វីដ​-១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ចំនួន​២​ជុំ​រួចមកហើយ ក្នុងនោះ​ជុំ​ទី​១ ចាប់ផ្តើម​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ និង​ជុំ​ទី​២ ចាប់ផ្តើម​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ ថ្មីៗ​នេះ ដើម្បី​ជួយ​ឲ្យ​ធុរកិច្ច​អាច​បន្ត​អាជីវ​កម្មបាន និង​ជួយ​សម្រួល​ដល់ក​ម្មករ​និយោជិត​ផងដែរ ។​

​ឯកឧត្តម បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត​រលាក​ផ្លូវដង្ហើម​កូ​វីដ​-១៩ នេះ បច្ចុប្បន្ន​បាន​កំពុង​រាតត្បាត​នៅក្នុង​ប្រទេស និង​ដែនដី​ជាង​១៩០ ទូទាំង​ពិភពលោក ខណៈ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក កំពុង​ក្លាយជា​មជ្ឈមណ្ឌល នៃ​ការ​រាតត្បាត​ជំងឺ​នេះ​, ចំណែក​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​មាន​ជាអាទិ៍ តំបន់​អាស៊ាន រួមមាន កម្ពុជា និង​ប្រទេស​សមាជិក​ដទៃទៀត មិនអាច​គិចផុត​ពី​ការគំរាមកំហែង​នេះ​បានទេ​៕​ដោយ​៖​សម្ផស្ស​

spot_img
×