Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​មា​ជិ​ក​ AIMF បង្ហាញ​ពី​វិធានការការពារ​ខ្លួន ពី​ការឆ្លង​វីរុស​កូ​វីដ​១៩ គឺ​ហាម​ប្រជាជន​ជួបជុំគ្នា ត្រូវ​នៅក្នុង​ផ្ទះ​ជាដាច់ខាត​

spot_img

​ភ្នំពេញ​៖ ថ្លែង​នៅក្នុង​សន្និសីទ តាម​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ក្រុងប៉ារីស (videos conferance call) រវាង ប្រទេស​ជា​សមាជិក សមាគមន៍ អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បាន​រាំង (AIMF) ចំនួន​១៥​ទីក្រុង នៅ​ល្ងាច​ថ្ងៃទី​៣ ខែមេសា​នេះ ដែល​រៀបចំ​ដោយ លោកជំទាវ អាន អ៊ី​ដា​ហ្គោ ប្រធាន​សមាគមន៍ AIMF និង​ជា​អភិបាល​រដ្ឋធានី​ប៉ារីស ។

​លោកជំទាវ បាន​បន្តថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ផ្តល់​យន្តការ​នានា ដែល​បាន​អនុវត្ត​នៅតាម​ប្រទេស​នានា ទទួលបាន​ជោគជ័យ មក​ចែករំលែក​ជួយ​ដល់ទី​ក្រុង​មួយចំនួន ដែល​កំពុង​រង​ការ​រាតត្បាត​ពី​ជំងឺ កូ​វីដ ១៩ នេះ​។​

​ជាមួយគ្នា​នោះ លោក​វេជ្ជបណ្ឌិត ហ្វី​លី​ព ខ្លែ​ន ដែល​បាន​ចូលរួម​ព្យាបាល​នៅ​ទីក្រុង វូ​ហាន ប្រទេស​ចិន បាន​លើកឡើងថា វិធាន​ការល្អ​បំផុត គឺ​អាជ្ញាធរ ត្រូវ​ហាមឃាត់​ជាដាច់ខាត មិន​ឲ្យ​ប្រជាជន​ជួបជុំគ្នា នៅតាម​ទីប្រជុំជន ទីសាធារណៈ ឡានក្រុង និង សាលារៀន ជាដើម​។ បន្ថែម​ពីនេះ ក្រសួងសុខាភិបាល​សហ​ការ ជាមួយ​ភាគី​ពាក់ព័ន្ធ ត្រូវតែ​យកចិត្ត ទុកដាក់​ផ្សព្វផ្សាយ ដល​ប្រជាជន អោយមាន​ការយល់ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​ការពារ ប្រឆាំង​កូ​វីដ​១៩​ដោយ​ខ្លួនឯង ដូចជា មិន​ចេញ​ក្រៅ ពាក់​ម៉ាស លាងដៃ​និង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ អនុវត្ត​អនាម័យ​ជាប្រចាំ​។ បើ​រកឃើញថា មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ ត្រូវ​ឃាត់ទុក​និង​យកទៅដាក់​ដោយឡែក​ពី​គេ ដើម្បី ទទួល​ការព្យាបាល ដើម្បី​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ​។​

​ក្នុងនោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា ចំពោះមុខ​ឯកឧត្តម សូម​សម្ដែង​នូវ​ការសោកស្ដាយ ចំពោះ​ជនរងគ្រោះ ដែល​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩ នេះ​។
​ឯកឧត្តម​បាន​គូសបញ្ជាក់ នៅក្នុង​កិច្ចប្រជុំ​នេះ​ថា គិត​មកដល់ពេលនេះ ប្រទេស​កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​១៩ គិត​ត្រឹម​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ មាន​ចំនួន​សរុប​១១៤ នាក់​ក្នុងនោះ​មាន​ជនបរទេស​ចំនួន ៦៤​នាក់ ហើយ​បានជា​សះស្បើយ​ចំនួន​៣៥ នាក់​។ សម្រាប់​រាជធានី​ភ្នំពេញ មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២០​នាក់ ហើយ​បានជា​សះស្បើយ​ចំនួន ៨ នាក់​។​

​ឯកឧត្តម​ឃួ​ង ស្រេង បាន​គូស​បញ្ជាក់ប្រាប់​កិច្ចប្រជុំ តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​នេះ​ថា សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល គឺ​បានទទួល​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ទាំង​ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់ និង​ទាំង​ជនបរទេស​ផ្សេងទៀត​ផងដែរ ខណៈ​ប្រទេស​ខ្លះ មិន​ទទួល​ព្យាបាល​ជនបរទេស​នោះ​។ ឯកឧត្តម បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ នៅពេល​ដែលមាន​ករណី​ផ្ទុះឡើង នូវ​ជំងឺ​កូ​វីដ​១៩ នេះ​សម្រាប់ អាជ្ញាធរ​បានទទួល​ការពន្យល់​យ៉ាង​លម្អិត ពី​ក្រសួងសុខាភិបាល ហើយក៏​បានធ្វើការ​ផ្សព្វផ្សាយ ទៅដល់​ប្រជាពលរដ្ឋ អំពី​វិធី​បង្ការ និង​ទប់ស្កាត់ សម្រាប់​អ្នកជំងឺ គឺ​ត្រូវបាន​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្នុងនោះ​អាជ្ញាធរ និង​ផ្នែក​សុខាភិបាល នៅ​កម្ពុជា បាន​រួមគ្នា​ស្រាវជ្រាវ ស្វែងរក​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ នេះ​គ្រប់​មូលដ្ឋាន​ទាំងអស់ ទូទាំងប្រទេស​កម្ពុជា ដើម្បី​យក​ពួកគាត់ ទៅ​ដាក់​ដាច់ដោយឡែក គឺ​ដើម្បី​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដទៃទៀត និង​ក៏​ជាការ​បង្ការ​ប្រកបដោយ ប្រសិទ្ធភាព​មួយទៀត ដែល​មិន​ឲ្យ​ជំងឺ​កូ​វីដ​១៩ នេះ​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស​។​

​ឯកឧត្តម អភិបាល បាន​បន្តថា បទពិសោធ​ដ៏​សំខាន់​មួយ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​អនុវត្ត​នោះ គឺ​ការត្រៀម​បម្រុង​រួចជាស្រេច នូវ​ទីតាំង​អគារ​ផ្សេងៗ ក្នុង​ការទទួល​ព្យាបាល​អ្នកជំងឺ នៅពេល​ដែលមាន​សភាព​ការណ៍​បន្ទាន់ ជាមួយគ្នានេះ​ការ​បម្រុង​ទុក នូវ​ស្បៀងអាហារ ស្រូវ អង្ករ​ជាដើម ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​អនុវត្ត បាន​យ៉ាង​ល្អ​ក្នុង​ការមិន​បញ្ចេញ​ស្រូវ អង្ករ ទៅកាន់​បរទេស និង​ការ​បម្រុង​ថវិកា សម្រាប់ធ្វើ​កិច្ចការងារ​នេះ​បន្ថែម លើសពីនេះ​មន្ត្រីរាជការ​របស់​រដ្ឋា​ភិ​បាល និង​សប្បុរសជន​ទូទាំងប្រទេស បាន​រួមគ្នា​បរិច្ចាគ​ថវិកា ដើម្បី​ទ្រទ្រង់​សកម្មភាព​គ្រប់បែបយ៉ាង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×