Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចរាចរណ៍​ខេត្តក្រចេះ រៀន​ជំនាញ​ក្បាច់គុន​ចាប់ចង​បន្ថែម ដើម្បី​បង្ក្រាប​បទល្មើស​ចរាចរ​ណ៍​ផ្លូវគោក​

spot_img

​ក្រចេះ​៖ នគរបាល​ចរាចរណ៍​ខេត្តក្រចេះ បានចាប់ផ្តើម​ហ្វឹកហ្វឺន​ហាត់រៀន​ជំនាញ​ក្បាច់គុន​ចាប់ចង​បន្ថែមលើ​ជំនាញ​ដែល​ចេះ​ស្រាប់ ដើម្បី​ការពារ​ខ្លួន ក៏ដូចជា​បង្ក្រាប​បទល្មើស​ចរាចរណ៍​ផ្លូវគោក ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា តំណាង​និង​ជំនួស​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃទី​៣ ខែមេសា លោក​ឧត្ដមសេនីយ៍ត្រី ហន ប៉ូច ស្នងការរង​ទទួល​កិច្ចការងារ​សណ្តាប់ធ្នាប់ បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​លំ​ហាត់​របៀប​ជាច្រើន​វិញ្ញាសា រួមទាំង​វិញ្ញាសា​ក្បាច់គុន ដែល​ត្រូវបាន​ហាត់រៀន មាន​រយៈពេល​៤​ថ្ងៃ​កន្លងទៅ ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ដល់​ថ្ងៃទី​៣ ខែមេសា ។​

​សិក្ខាកាម​ដែល​ទទួលបាន​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បន្ថែម គឺ​សុទ្ធសឹង​ជា​នគរបាល​ជំនាញ​ចរាចរណ៍ មកពី​ស្នងការដ្ឋាន អធិការ​ក្រុង​-​ស្រុក ចំនួន ៦១​នាក់ ស្រី​៤​នាក់ ។

​ថ្លែង​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហន ប៉ូច បាន​សម្តែង​ការលើកទឹកចិត្ត ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ហាត់រៀន ហើយនឹង​រំពឹងថា នគរបាល នឹង​យក​ជំនាញ ដែល​ទទួលបាន​ពី​ការហ្វឹកហ្វឺន​នេះ ទៅ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕​ ដោយ ៖ កូឡាប

spot_img
×