Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ដាច់​ផ្ងា ! បុរស​ម្នាក់​បាត់​ប្រពន្ធ ខំ​ដើររក​ចង់​សោះ​ខ្យល់ ស្រាប់តែ​ឃើញ​ពួន​សម្ងំ​សោយសុខ ជាមួយ​ប្រុស​សហាយ​

spot_img

​ខេត្តឧត្ដរមានជ័យ​៖ បុរស​ម្នាក់ និង​ស្រី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​រឿង​សហាយស្មន់ ។ ការឃាត់ខ្លួន​មនុស្ស​២​នាក់​នេះ យោងទៅតាម​ពាក្យបណ្ដឹង​របស់​បុរស​ម្នាក់ ជា​ប្ដី​របស់​ស្រី​ម្នាក់ ដែល​ចោទប្រកាន់​ពីបទ​មាន​ប្រុស​សហាយ​លួចលាក់ រត់គេច​ពី​ផ្ទះ ។​

​សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ស្រុក​ត្រពាំង​ប្រាសាទ បានទទួល​បណ្តឹង​ពី​ឈ្មោះ ផាន់ រ៉ា​ឌី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ បាន​ប្តឹង​ថា កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ ឈ្មោះ សំ សំអុល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បាន​នាំ​ប្រពន្ធ​របស់ខ្លួន ឈ្មោះ អេង ពៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ រត់​ចេញពីផ្ទះ​នៅឯ​ខេត្តកណ្តាល មក​រួមរស់​លាក់ខ្លួន នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​សូម​ឲ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍​ចាត់ការ​តាមច្បាប់​។​

​ក្រោយ​ទទួល​ពាក្យបណ្តឹង ក្នុង​ថ្ងៃ​ដដែល​នោះ លោក អធិការ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្រុស​សហាយ និង​ស្រី​ជា​ប្រពន្ធ តាម​ពាក្យបណ្តឹង​ខាងលើ យកមក​សួរ​នាំនៅ​អធិការដ្ឋាន​។ ក្រោយ​ធ្វើការ​សួរនាំ សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក Lexus RX330 ពាក់​ផ្លាកលេខ ភ្នំពេញ 2BD 2603 ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជូ​ញ​ដូរ និង​ការពារ​អនីតិជន​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×