Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ការបង្កើត​សេវា​ផ្តល់​ឥណទាន ក្នុង​សហគមន៍​ដាំ​បន្លែ​នៅ​ខេត្តកណ្តាល ដើម្បី​កាត់បន្ថយ​ហានិភ័យ កម្ចី​ឥណទាន​ឯកជន ដែលមាន​ការប្រាក់​ខ្ពស់​

spot_img

​កណ្តាល ៖ ស្រប​ពេលដែល​ប្រជាកសិករ​នៅ​ទូទាំង​ខេត្តកណ្តាល អាច​ផ្គត់ផ្គង់​បន្លែ​គ្រប់​ប្រភេទ ទៅកាន់​ទីផ្សារ ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន ១៥០​តោន​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានស្នើ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល គួរ​សិក្សា​ពី​លទ្ធភាព​បង្កើត​កន្លែង​ប្រមូលផ្តុំ​បន្លែ​បន្ថែម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ និង​គុណភាព ហើយក៏​គួរ​ពង្រឹង​បច្ចេកទេស​វេច​ខ្ចប់ និង​ផ្តល់​ស្លាក​សញ្ញា​សម្គាល់​ច្បាស់លាស់ និង​ជាពិសេស​ជំរុញ​ការបង្កើត​សេ វា​ផ្តល់​ឥណទាន ក្នុង​សហគមន៍​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ហានិភ័យ កម្ចី​ឥណទាន​ឯកជន ដែលមាន​ការប្រាក់​ខ្ពស់​។​

​នា​ថ្ងៃ​សុក្រ ទី​៣ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ​ដោយ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណ​អភិបាល​ខេត្តកណ្តាល មន្ត្រី​ជំនាញ និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះមក​ពិនិត្យ​សកម្មភាព និង​វឌ្ឍនភាព​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ​សុវត្ថិភាព (​ការដាំ ប្រមូល​ផល និង​ការប្រមូលទិញ​តាម​កិច្ចសន្យា​) នៅ​ស្រុក​ស្អាង ដើម្បី​ទាញយក​ចំណុច ខ្លាំង ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​នានា​ដែល​អ្នក​ផលិត ក៏ដូចជា​ឈ្មួញ ឬ​ក្រុមហ៊ុន​ប្រមូល​ទិញ​កំពុង​ជួបប្រទះ រួច​ដាក់ចេញ​នូវ​យន្តការ​ដោះស្រាយ​ជា​ប្រព័ន្ធ​មួយ​ច្បាស់លាស់ ទាន់ពេល និង​មាន​ប្រសិទ្ធភាព ប្រយោជន៍​បង្កើត​សុខដុម​នីយកម្ម​រវាង​អ្នក​ផលិត និង​អ្នកទិញ ធានាបាន​នូវ​ផលិតភាព​ផលិតកម្ម​បន្លែ គុណភាព សុវត្ថិភាព និរន្តរភាព​នៃ​ការផ្គត់ផ្គង់ ស្ថិរភាព​តម្លៃ ហើយ​ពិតណាស់​គឺ​ធានាបាន​នូវ​សុខភាព​សាធារណៈ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​អភិបាលខេត្ត និង​សហការី បាន​អញ្ជើញ​ទៅពិនិត្យ​នោះ គឺ​នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ភូមិ​អូ​រំចេក និង​ភូមិ​ពោធិ​ប៉ាង ក្នុង​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង មាន​ដូចខាងក្រោម​៖ ទី​១- ការដាំ​បន្លែ និង​ការប្រមូល​ផល ដោយ​អនុវត្តតាម​គោលការណ៍ “​ការអនុវត្ត​កសិកម្ម​ល្អ​, Good Agriculture Practises, GAP” របស់​បងស្រី ឆេង ស្រី​ពៅ ដែល​ឧបត្ថម្ភ​ដោយ គម្រោង​ស្តីពី “​ការផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE” ។ ទី​២- ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ របស់​លោកពូ ឃុ​ត គីម​អាង ដែលជា​សមាជិក​បណ្តុំ​អាជីវកម្ម​បន្លែ សុវត្ថិភាព នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល​។ ទី​៣- កន្លែង​ផលិត​ជីសរីរាង្គ និង​ថ្នាំ​កសិកម្ម​តាមបែប​ធម្មជាតិ របស់​សមាជិក​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​។ ទី​៤- សកម្ម​ភាពចុះ​ប្រមូល​ទិញ​បន្លែ​របស់​ក្រុមហ៊ុន NAV តាម​កិច្ចសន្យា ពី​លោក ទ្រី ណា​រ៉េត និង​លោកស្រី ថេ​ង ស្រី​ខួច ដែល​ពួកគាត់​ជា​សមាជិក​បណ្តុំ​អាជីវកម្ម PGS​។ ទី​៥- ពិនិត្យ​ស្នាក់ បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព និង​ជា​កន្លែង​លក់​សម្ភារ​កសិកម្ម​។ ទី​៦- ពិនិត្យ​ស្នាក់ការ​សហគមន៍​កសិក​ម្ម​ស្វាយ​ប្រទាល​ក្នុង​ក្តីសង្ឃឹម និង​ទី​៧- ការប្រមូល​ផល​បន្លែ​របស់​សមាជិក​សហគមន៍​កសិកម្ម និង​ការប្រមូលទិញ​បន្លែ​តាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន EAC​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ចុះ​ពិ​និត្យនៅ​គ្រប់​ចំណុច​ទាំង ៧​តាម​កម្មវិធី​ខាងលើ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រកឃើញ​ចំណុច​វិជ្ជមាន​ជា​ច្រើ ន​ដែល​វា​បានបង្ហាញ និង​បញ្ជាក់ថា វិស័យ​ផលិតកម្ម​បន្លែ មាន ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ហើយ​នេះ ពិតជា​បានរួម​ចំណែក ក្នុងការ​អនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម (២០១៩-២០២៣) របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។ ចំណុច​សំខាន់ៗ​ទាំងនោះ​មាន​ជាអាទិ៍​៖ ១- កសិករ​យល់ច្បាស់​ថា​អ្វី​ជា​បន្លែ​សរីរាង្គ និង​សុវត្ថិភាព ហើយ​ពួកគាត់​អាច​ផលិត​បាន​។ ២- ទទួលយក​បច្ចេកវិទ្យា​កសិកម្ម​ទំនើប មក​អនុវត្ត មានដូចជា ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ប្រើ​ប្រព័ន្ធ ដំណក់ និង​សាច ប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម​ត្រឹមត្រូវ​តាម​បច្ចេកទេស ចេះ​សន្សំ និង​ផលិត​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត តាមបែប​ធម្មជាតិ​។ ៣- បាន​យក​គោលការណ៍​ស្តីពី “​ការអនុវត្ត​កសិកម្ម​ល្អ (GAP)” មក​អនុវត្ត​។ ៤- ការ​ចងក្រង​បណ្តុំ​អាជីវកម្ម លក់​ចែកចាយ​ធាតុ​ចូល​កសិកម្ម និង​បង្កើត​សហគមន៍​ផលិត​បន្លែ​។ ៥- បាន​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ ៦- សុខភាព​អ្នក​ផលិត ក្រុមគ្រួសារ និង​អតិថិជន​ទូទៅ​ត្រូវបាន​កែលម្អ បានល្អ​ប្រសើរ​ជា​លំដាប់​។ ៧- កំណើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។ ៨- រីករាយ សប្បាយចិត្ត​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ ជួបជុំ​គ្រួសារ មាន​សុភមង្គល និង​ជាពិសេស​ពេញ ចិត្ត​និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។​

​បានឃើញ​ស្រុក​ស្អាង​ត្រូវបាន​កែប្រែ​មុខមាត់​ថ្មី ដោយសារ​កម្រិតជីវភាព​ត្រូវបាន​លើកកម្ពស់ បច្ចេកទេស​កសិកម្ម​ត្រូវ បាន​កសិករ​ទទួលយក ឯកឧត្ដម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត បាន​សម្តែង​អបអរ​ចំពោះ​សមិទ្ធផល ដែល​ប្រជាកសិករ​យើង​ទទួលបាន​នាពេលនេះ គឺ​ផលដំណាំ ប្រាក់ចំណូល ការជួបជុំ និង​សុភមង្គល​ក្នុង​គ្រួសារ ហើយ​អ្វី​ទាំងអស់នេះ​គឺជា​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី ចង់បាន ចង់ឃើញ​ប្រជាពលរដ្ឋ យើង​មាន​ជីវភាព​សម្បូរ​សប្បាយ រស់នៅ​ជួបជុំ​គ្រួសារ សុខក្សេមក្សាន្ត និង​មាន​សុភមង្គល​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ជាក់ស្តែង​សមិទ្ធផល​ទាំងអស់នេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង យកចិត្ត​ទុក​ដា​​ក់​របស់​បងប្អូន​ផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្ត​គម្រោង រួមផ្សំ​ជាមួយ​ការយកចិត្តទុកដាក់​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ ហើយ​ពិតណាស់ គឺ​ដោយសារ​ប្រទេសជាតិ យើង​មាន​សុខសន្តិភាព ស្ថិរភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ពេញលេញ ដែល​បង្កលក្ខណៈ​ងាយស្រួល ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ ប្រកបដោយ​ភាពសុខដុមរមនា ប្រក​បរបរ​ធ្វើស្រែ​ចំការ ចិញ្ចឹមសត្វ ត្រី និង​ដាំ​ដំណាំ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ដើម្បី​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​គ្រួសារ​។​

​ដូច្នេះ​ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត លើ​ការងារ​បង្កបង្កើនផល ធ្វើយ៉ាងណា​បង្កើន​បរិមាណ​ផលិត ធានា​គុណភាព លើកកម្ពស់​សមត្ថភាព​កែច្នៃ​វេច​ខ្ចប់ ដើម្បី​ធ្វើការ​ប្រកួតប្រជែង ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ កំណើន​ចំណូល​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ និង​ជាពិសេស​កាត់បន្ថយ​ការនាំ​ចូល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មន្ទីរ​ជួយ​ធ្វើការ​បណ្តុះបណ្តាល​បច្ចេក​ទេស​បន្ថែម ហើយ​អគ្គនាយកដ្ឋាន គួរ​នាំយក​គម្រោង​ថ្មីៗ មក​អនុវត្ត​នៅ​តំបន់​នេះ ដោយ​ផ្តោតជាសំខាន់​លើ​ការប្រើប្រាស់​ផ្ទះ​សំណាញ់ និង​ប្រព័ន្ធ​ស្រោចស្រព​បន្លែ ការអនុវត្ត GAP ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធ្វើយ៉ាងណា​បង្កើន​ការជឿទុកចិត្ត​ពី​អតិថិជន តាមរយ​:​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល​។ ក្រៅពីនេះ មន្ទីរ​គួរ​សិក្សា​ពី​លទ្ធភាព​បង្កើត​កន្លែង​ប្រមូលផ្តុំ​បន្លែ​បន្ថែម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ និង​គុណភាព ហើយក៏​គួរ​ពង្រឹង​បច្ចេកទេស​វេច​ខ្ចប់ និង​ផ្តល់​ស្លាក​សញ្ញា​សម្គាល់​ច្បាស់លាស់ និង​ជាពិសេស​ជំរុញ​ការបង្កើត​សេ វា​ផ្តល់​ឥណទាន​ក្នុង​សហគមន៍​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ហានិភ័យ កម្ចី​ឥណទាន​ឯកជន ដែលមាន​ការប្រាក់​ខ្ពស់​។​

​ចំពោះ​សំណើរ​របស់​សហគមន៍​ដែល​ចងបាន​ស្រះ​ស្តុក​ទឹក មធ្យោបាយ​ដឹកជញ្ជូន អគ្គិសនី​បូមទឹក ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ សិក្សា​ពី​លទ្ធភាព​ដោះស្រាយ​តាម​សំណើ ហើយ​ករណីនេះ ឯកឧត្តម អភិបាលខេត្ត​ថា នឹងចូលរួម​សហការ​ពេញទំហឹង​ផងដែរ​។ សូមបញ្ជាក់ថា បច្ចុប្បន្ន​ទូទាំង​ខេត្តកណ្តាល​អាច​ផ្គត់ផ្គង់​បន្លែ​គ្រប់​ប្រភេទ ទៅកាន់​ទីផ្សារ​រាជធានី​ភ្នំពេញ​បាន​ចំនួន ១៥០​តោន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×