Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក បេន បានទទួល​អំណោយ​យ៉ាង​ធំ ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​

spot_img

​ព្រះវិហារ ៖ បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៤​ខែមេសា​នេះ​ថា បន្ត​អនុវត្តតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រសួងបរិស្ថាន ផ្តល់​ថវិកា USD ២០.០០០ ដល់​លោក បេន ដេ​វី​ស និង​សហគមន៍​តាបស ខេត្តព្រះវិហារ​។

​នៅ​ឆ្នាំ​២០១៩ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់​ជូន លោក​បេន ដេ​វី​ស នូវ​រថយន្ត pickup ចំនួន ១ គ្រឿង ម៉ូតូ​ចំនួន​២ គ្រឿង និង​ថវិកា USD ២០.០០០ ពី​មូលនិធិ​បរិស្ថាន​និង​សង្គម​នៃ​ក្រសួងបរិស្ថាន​។​

​ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន បន្ត​អនុវត្តតាម​ប្រសាសន៍ ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់​ថវិកា​ចំនួន USD ២០.០០០ (​ម្ភៃ​ពាន់​ដុល្លារ​អាមេរិក​គត់​) សម្រាប់​ឆ្នាំ​ទី ២ ដើម្បី​លើកទឹកចិត្ត​ដល់​លោក បេន ដេ​វី​ស (BEN DEVIS) ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ “​ភ្នំ​ត្នោត​-​ភ្នំ​ពក​”​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ខៀវ បូ​រិ​ន មានប្រសាសន៍ថា ថវិកា USD២០.០០០ (​ម្ភៃ​ពាន់​ដុល្លារ​អាមេរិក​គត់​) សម្រាប់​ឆ្នាំ​ទី ២​នេះ លោក BEN DEVIS ស្ថាបនិក BeTreed Adventure សហការ​ជាមួយ​សហគមន៍​តាបស នឹង​បន្ត​អនុវត្ត​ការងារ​ដូចខាងក្រោម​៖ ១. បន្ត​ជួសជុល​ផ្លូវលំ ត​ភ្ជាប់​ពី​សហគមន៍ មក​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត និង​ផ្លូវលំ​ជុំវិញ​ដែនជម្រកសត្វព្រៃ ដើម្បី​ងាយ​ល្បាត ២. រៀបចំ​កំណត់​ទីតាំង ក្នុង​ដែនជម្រកសត្វព្រៃ​ដើម្បី​ដាក់​ជា ចំការ​ពូជឈើ​នាងនួន និង​ដាំ​ចំការ​នាងនួន​ថ្មី លើ​ផ្ទៃដី​ចំនួន ៤​ហិកតា ដែល​ទើបបាន​ដោះដូរ ជាមួយ​ប្រជាជន ៣. អនុវត្ត​ការដោះដូរ​ដី ជាមួយ​ប្រជាជន ដែលមាន​ចំការ​នៅក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ៤. ធ្វើការ​ល្បាត​ជាមួយ​សហគមន៍​៕​ដោយ​៖​កូ​ឡាប​

spot_img
×