Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​អន្តោប្រវេសន៍ ប្រាប់​មន្ត្រី​ច្រកទ្វារព្រំដែន​ទាំងអស់ ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង Covid-19

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែងប្រាប់​មន្ត្រី​ប៉ុស្តិ៍​ទាំងអស់​ថា បើទោះបី​ជាមាន​ការបិទ​ច្រកទ្វារព្រំដែន គ្មាន​អ្នកដំណើរ​ចេញ​-​ចូល ក៏​នៅតែមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ អនុវត្ត​ភារកិច្ច ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង Covid-19 ។​

​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​មក​សំណេះសំណាល សួរសុខទុក្ខ ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍ នា​ល្ងាច​ថ្ងៃ​សុក្រ​ទី​៣ ខែមេសា ឆ្នាំ ២០២០ នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ បាន​សំដែង​នៅ​ការកោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​មន្ត្រី​ប៉ុស្តិ៍​ទាំងអស់ បើទោះបី​ជាមាន​ការបិទ​ច្រកទ្វារព្រំដែន គ្មាន​អ្នកដំណើរ​ចេញ​-​ចូល ក៏​អស់លោក​នៅតែមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ អនុវត្ត​ភារកិច្ច បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់​បំផុត​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះដែរ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ បាន​មាន​អនុសាសន៍ ផ្ដាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់ ធ្វើយ៉ាងណា​បង្កើន​ការយកចិត្តទុកដាក់ ឲ្យ​អស់​លទ្ធភាព​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង Covid-19 និង​បានផ្ដល់​អនុសាសន៍ ដ៏​ខ្ព​ង​ខ្ពស់​ស្ដីពី​វិធានការ​ទប់ស្កាត់ ការរីករាយ​ដាល នៃ​ជំងឺឆ្លង Covid-19​។​

​មុននឹង​បញ្ចប់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ បាន​ជូនពរ​ដល់​មន្ត្រី​ទាំងអស់ សូម​ជួបតែ​សេចក្ដីសុខ និង​ជៀស​ផុតពី​ការឆ្លង នៃ​ជំងឺ​គ្រប់បែបយ៉ាង និង​បានប្រកាស​ប្រគល់ នូវ​អំណោយ​ដ៏​ថ្លៃថ្លា​មួយចំនួន មាន​ថវិកា និង​គ្រឿងឧបភោគ បរិភោគ ជូន​ដល់​មន្ត្រី​ប៉ុស្តិ៍ រួមមាន ថវិកា​ចំនួន ៥.០០០.០០០៛ (​ប្រាំ​លាន​រៀល​), អង្ករ ២ តោន​, មី ២០​កេស​ធំ​, ត្រីខ ១៣​កេស​ធំ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×