Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ជូន​បុរស​ម្នាក់ ទៅ​តុលាការ ករណី​ជួញ​គ្រឿងញៀន ជាង​១​គីឡូក្រាម​(វីដេអូ)

spot_img

​សៀមរាប​៖ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​រក្សាទុក​ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជាង​១​គីឡូក្រាម ហើយ​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែមេសា ឆ្នាំ​២០២០​។​

​អាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ដៃ​អាវ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ​លួ​ន លាន អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​តា​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ករណី​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចាប់យក​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ពណ៌​ស (​មេ​តំ​ហ្វេ​តា​មីន​) ចំនួន​៣​កញ្ចប់ ស្មើនឹង ១១១៨,៩៤​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង ទូរស័ព្ទ​៣​គ្រឿង​៕​ដោយ​៖​កូ​ឡាប​

spot_img
×