Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ថ្ម​បុក​រះ​ម៉ូតូ​៥​គ្រឿង និង​រថយន្ត​១​គ្រឿង សម្លាប់​២​នាក់ និង​របួស​ម្នាក់​

spot_img

​ភ្នំពេញ ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​របួស ក្រោយពី​មាន​ហេតុការណ៍​ចរាចរណ៍​រថយន្ត​ដឹក​ថ្ម​បុក​រះ​ម៉ូតូ និង​រថយន្ត​១​គ្រឿង​យ៉ាង​ពេញទំហឹង កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែ​មករា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំពុះក្អែក​ផ្លូវ​លេខ ៣៦៩ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុន​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​បែន​ដឹក​ថ្ម បើក​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ដែល​បើក​លើ​ផ្លូវ​លេខ ៣៦៩ ក្នុង​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ហើយ​បាន​បើក​បុក​រះ​ម៉ូតូ​៥​គ្រឿង រថយន្ត​១​គ្រឿង ដែល​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ក្មេង​ចាស់​២​នាក់​ស្លាប់​ភ្លាមៗ និង​របួស​ម្នាក់ ចំណែក​រថយន្ត​បង្ក​បាន​ក្រឡាប់​នៅក្បែរនោះ ហើយ​អ្នកបើករថយន្ត​បង្ក​ត្រូវបាន​ឃាត់ខ្លួន​ផង​ដែរ​។​

​ក្រោយ​កើតហេតុ អ្នក​ស្លាប់​ទាំង​២​នាក់​ត្រូវបាន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករងរបួស​បញ្ជួនទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទី​រព​ទ្យ​។​ចំពោះ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច យក​ទៅ​រក្សារ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​ច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×