Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ស្រី​នាង ត្រូវបាន​នាំមក​តុលាការ ធ្វើ​ឲ្យ​ម្នាក់ៗ​ភ្ញាក់ផ្អើល និង​លាន់មាត់​ចំអក​ឲ្យ អាសូរ​ណាស់ Idol នៅ​មិន​នៅជាប់​គុក​លេង​…

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ តារា​ហ្វេ​ស​ប៊ុ​ក ថៃ ស្រី​នាង ដែល​ផុស​រូបភាព​ស៊ិ​ច​ស៊ី និង​សម្ភារ​គ្រឿងក្នុង​អាសអាភាស ត្រូវបាន​អនុរក្ស​ពន្ធនាគារ នាំមក​កាត់ទោស​ក្នុង​បទចោទប្រកាន់ ពីបទ​ផុស​រូបភាព​ស៊ិ​ច​ស៊ី និង​សម្ភារ​អាសអាភាស ដោយ​តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ ។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ថៃ ស្រី​នាង ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បញ្ជូនទៅ​តុលាការ ហើយ​តុលាការ​បានសម្រេច​ឃុំខ្លួន​រង់ចាំ​ការកាត់ទោស ពីបទ​ផុស​រូបភាព​ស៊ិ​ច​ស៊ី និង​សម្ភារ​អាសអាភាស ដោយ​យោងតាម​មាត្រា ៣៨-៣៩ ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដែល​ជាប់ទោស​ចាប់ពី (១​ខែ ដល់ ១​ឆ្នាំ​) ។​

សមត្ថកិច្ច​ចាប់ខ្លួន​ប្រគល់​ឲ្យ​តុលាការ​ចាត់​តាមផ្លូវ​ច្បាប់ គឺ​បន្ទាប់​អ្នកលក់​អន​ឡាញ​ដ៏​ស៊ិ​ច​ស៊ី​នេះ មិនចេះ​កែខ្លួន ដោយ​នៅតែ​ផ្គើន​ធ្វើ​រឿង​ដដែលៗ បានត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ទទួលយក​ការធ្វើ​កិច្ចសន្យា និង​សារភាព​កំហុស​របស់ខ្លួន​រួច កាលពី​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ “​នាំ ថៃ ស្រី​នាង មក​កាត់ទោស​ពីបទ រូបភាព និង សម្ភារ អាសអាភាស និង​បទ​បង្ហាញ​កេរ​ភេទ តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០ ខាងមុខ “៕ ដោយ​៖ លឹម ហុង​

spot_img
×