Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារព័ត៌មាន​ទំនើប​គេហទំព័រ CEN ដាក់​ឲ្យ​ដំណើរការ អាជីវកម្ម​ឡើងវិញ ជាមួយនឹង​ព័ត៌មាន​ដ៏​សម្បូរបែប​

spot_img

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ព័ត៌មាន Pen Media Group បានប្រកាស​ដាក់​ឲ្យ​ដំណើរការ អាជីវកម្ម​ឡើងវិញ នូវ​ប្រភេទ​សារព័ត៌មាន​ទំនើប​គេហទំព័រ CEN ចាប់ពី​ថ្ងៃ​សៅរ៍ ទី​៤ ខែមេសា ឆ្នាំ​២០២០ នេះ​តទៅ រួម​ជាមួយនឹង​ព័ត៌មាន​ដ៏​សម្បូរបែប ដូចជា ស្ទី​ឌី​យោ​គ្រប់​វិស័យ ព័ត៌មាន ទូរទស្សន៍​អន​ឡាញ​ដ៏​លឿន រហ័ស ពិត និង​ជាទី​ទុកចិត្ត ជូន​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ ក្រោម​ការដឹកនាំ​របស់​លោកស្រី ជីប យុ​ទ្ធា​រី ដែលជា​នាយិកា​ថ្មី ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ ១២​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមេសា ឆ្នាំ ២០២០ បាន​បញ្ជាក់ថា ៖ មជ្ឈមណ្ឌល​ព័ត៌មាន Pen Media Group មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាបថា មជ្ឈមណ្ឌល​យើងខ្ញុំ​សូម​ប្រកាស​ជា​ឱ​ឡា​រឹ​កថា យើង​ដាក់ឱ្យ​ដំណើរការ​អាជីវកម្ម​ឡើងវិញ នូវ​ប្រភេទ​សារព័ត៌មាន​ទំនើប​គេហទំព័រ CEN (Cambodia Express News) ចាប់ពី​ថ្ងៃ​សៅរ៍​ទី​៤ ខែមេសា ឆ្នាំ​២០២០ នេះ​តទៅ​។​

​លោកស្រី ជីប យុ​ទ្ធា​រី នាយិកា​មជ្ឈមណ្ឌល Pen Media Group បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល Pen Media Group ត្រូវបាន​បង្កើតឡើង តាម​លក្ខណៈ​បែប​សារព័ត៌មាន​ទំនើប​ដំបូង​គេ នៅ​កម្ពុជា ដោយ​លោក ប៉ែន សមិទ្ធិ (​លោក​បានធ្វើ​មរណភាព​កាលពី​៥​ឆ្នាំមុន​) ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា និង​ជា​ប្រធាន​ស្ថាបនិក​ក្លឹប​អ្នកកាសែត​កម្ពុជា​។​

​លោកស្រី បាន​ថ្លែង​បន្តទៀតថា “​មជ្ឈមណ្ឌល Pen Media Group ត្រូវបាន ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សម្រេច​អនុញ្ញាតឱ្យ​ផ្ទេរសិទ្ធិ​គ្រប់គ្រង ពី​កញ្ញា ប៉ែន នី​ណា មក​លោកស្រី ជីប យុ​ទ្ធា​រី តាម​លិខិត ៣១៩ ព​.​ម​.​ប្រក ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩”​។​

​បើតាម​លោកស្រី​នាយិកា ៖ “​ការដាក់ឱ្យ​ដំណើរការ​អាជីវកម្ម​ឡើងវិញ នូវ​គេហទំព័រ CEN ធ្វើឡើង​ក្នុង​គោលបំណង រក្សា​បុព្វហេតុ​ដើម នៃ​ការបង្កើត Pen Media Group របស់លោក ប៉ែន សមិទ្ធិ ដែលជា​អ្នកដឹកនាំ​សហគមន៍​សារព័ត៌មាន​កម្ពុជា ដ៏​ប៉ិនប្រសប់ និង​ពោរពេញ ដោយ​ទេ​ព្យ​កោសល្យ រួមចំណែក​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដទៃទៀត នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាម​មាគ៌ា​ប្រជាធិបតេយ្យ សេរី ពហុបក្ស រាជានិយម​អាស្រ័យ​ធម្មនុញ្ញ និង​សេដ្ឋកិច្ច​ទីផ្សារសេរី ជាពិសេស​ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ នៅពេលនេះ គឺ​ដើម្បី​ចូលរួម​ជាមួយនឹង​កម្លាំង​សង្គមជាតិ ទាំងមូល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID- 19 តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។ មិនតែប៉ុណ្ណោះ យើងខ្ញុំ​កំពុង​ខ្នះខ្នែង​វិនិយោគ​បន្ថែម លើ​ការបង្កើត​ស្ទី​ឌី​យោ​គ្រប់​វិស័យ ប្រយោជន៍ នាំ​ព័ត៌មាន បែប​ទូរទស្សន៍​អន​ឡាញ​ដ៏​លឿន រហ័ស ពិត និង​ជាទី​ទុកចិត្ត ជូន​សាធារណជន ដែលមាន​លក្ខណៈ​សម្បូរ​បែប​”​។​

“​យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ នៃ​គេហទំព័រ CEN នេះ នឹង​ទទួលបាន​ការគាំទ្រ ពី​សំណាក់​សាធារណ​ជនជាតិ និង​អន្តរជាតិ ជាក់​ជាពុំខាន​ឡើយ​” លោកស្រី ជីប យុ​ទ្ធា​រី នាយិកា​មជ្ឈមណ្ឌល Pen Media Group បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×