Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ា​នី ឧបត្ថម្ភ​សម្ភារ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​

spot_img

​កំពង់ស្ពឺ​៖​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុង​យកចិត្តទុកដាក់​អំពាវ​នាវ និង​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កូ​វីដ​១៩ ជាពិសេស​សប្បុរសជន​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​ជួយ​រំលែក ការលំបាក ខ្វះខាត សម្រាប់​ប្រជាពលរដ្ឋ​។​

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៤ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​ឧបត្ថម្ភ​នូវ​សម្ភារ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ (Covid-19) ជូន​ដល់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ តាមរយៈ​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដម វ៉ី សំណាង​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​បាន​ឧបត្ថម្ភ​ជា​សម្ភារ​ដល់​រដ្ឋបាលខេត្ត ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ។ ជាមួយនេះ ឯកឧត្ដម​អភិបាលខេត្ត បាន​បញ្ជាក់ថា នាពេល​បច្ចុប្បន្ន បើទោះបីជា​ខេត្តកំពង់ស្ពឺ មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​រដ្ឋបាលខេត្ត គឺ​នៅតែ​បន្ត​យកចិត្ត​ទុ​ដាក់​បំផុត ពង្រឹង​ការអនុវត្ត​ទាំង​វិធានការ​ការពារ និង​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដើម្បី​បង្ការ ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល នៃ​ជំងឺ​នេះ ហើយ​ក្នុង​កាលៈទេសៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ខេត្តកំពង់ស្ពឺ កំពុង​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ អំណោយ​នាពេលនេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះថា ជែ​ល ឬ​អាល់កុល នាពេល​បច្ចុប្បន្ន ប្រៀប​បានជា​អាវុធ​ការពារ​ខ្លួន សម្រាប់​គាំទ្រ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ទាំងអស់​តែម្ដង ។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​លើកឡើងថា អំណោយ​ដែល​បានប្រគល់​នាពេលនេះ គឺ​បានមកពី​ការ​គៀរគរ​របស់​សប្បុរស​ជន ជាការ​រួមចំណែក​ក្នុង​សកម្មភាព​នានា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ និង​ដើម្បី​ជួយ​រំលែក ការលំបាក ខ្វះខាត សម្រាប់​ប្រជាពលរដ្ឋ​ផង និង​អ្នក​ដែល​ចុះ​បំពេញបេសកកម្ម ការពារ​ទប់ស្កាត់ និង ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​ផង ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​អំពាវ​នាវ និង​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កូ​វីដ ១៩ ដែលជា​ជំងឺ​រាតត្បាត​ជាស​កល​។​

​អំណោយ ដែល​បាន ប្រគល់ជូន​រដ្ឋបាលខេត្ត​នាពេលនេះ រួមមាន​៖ ឧបករណ៍​វាស់​កំដៅ​ចំនួន​៦០​គ្រឿង ម៉ាស​ការពារ​២០.០០០ ម៉ាស ទឹក​អាល់កុល​លាងដៃ ៥៥០​លីត្រ សាប៊ូដុំ ២៣៥​កេស ជែ​ល​លាងដៃ ២២៥​ដប និង ភេសជ្ជៈ ៤០០​កេស ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×