Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកនិពន្ធ​មួយចំនួន តែង​បទ​ចម្រៀង​ស្នាដៃ​ថ្មី មាន​ខ្លឹមសារ​ប៉ះពាល់ លើ​ប្រពៃណី​វប្បធម៌​ខ្មែរ​

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ន​សកម្មភាព តែង​និពន្ធ​របស់​អ្នកនិពន្ធ តែង​បទ​ចម្រៀង​ស្នាដៃ​ថ្មី មាន​ខ្លឹមសារ​ប៉ះពាល់ លើ​ប្រពៃណី​វប្បធម៌ របស់​សង្គមជាតិ​យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សមាគម​អ្នកនិពន្ធ​ខ្មែរ ក្នុង​លិខិត​ចំហ​មួយ ។​

​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​បញ្ជាក់ថា សកម្មភាព តែង​និពន្ធ​របស់​អ្នកនិពន្ធ តែង​បទ​ចម្រៀង​ស្នាដៃ​ថ្មី បានធ្វើ​ឲ្យ​ប៉ះពាល់ លើ​ប្រពៃណី​វប្បធម៌ ហើយ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​បទ​ចម្រៀង​ទាំងនោះ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​យូ​ធូប ដោយ​គ្មាន ការសុំ​អនុញ្ញាត​ពី​ក្រសួង​ដែល​ពាក់ព័ន្ធ ដូចជា បទ “​ចាក់​សាំង​” បទ “​អូន​ធំ​” បទ “​អូន​ស្អាត​ពេល​ស្រាត​” បទ “Hot boy ” បទ “​នារី​បឹងទំពុន​” …​ជាដើម​។​

​សមាគម​អ្នកនិពន្ធ​ខ្មែរ សូម​ប្រកាស​ជា​ចំហ​ថា សមាគម​អ្នកនិពន្ធ​ខ្មែរ​មិន​គាំទ្រ​រាល់​ទង្វើ​អសកម្ម និង​ប៉ះពាល់​សីលធម៌ សង្គម តាមរយៈ​បទ​ចម្រៀង​ទាំងនោះ​ដាច់ខាត​។ ម្យ៉ាងវិញទៀត អ្នកនិពន្ធ​បទ​ចម្រៀង​ទាំងនោះ មិនមែនជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​ឬ​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ​ឡើយ​។​

​សមាគម​អ្នកនិពន្ធ​ខ្មែរ សូម​ប្រកាស​លើកទឹកចិត្ត និង​គោរព​សេរីភាព​គំនិត​ច្នៃប្រឌិត របស់​អ្នកនិពន្ធ​ទំនុកច្រៀង​ទាំងអស់ ប៉ុន្តែ​ស្នាដៃ​ទាំងនោះ ពេលចេញ​ផ្សាយ​មិនមាន​ការប៉ះពាល់​ដល់​ភាពថ្លៃថ្នូរ និង​សីលធម៌​សង្គម ហើយក៏​មិនមែនជា​ស្នាដៃ​លួច​ចម្លង​ស្នាដៃ​ពី​កវីនិពន្ធ​រៀមច្បង​៕ដោយ៖កូឡាប

spot_img
×