Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន Google បានចាប់ផ្ដើម​ផ្សាយ​របាយការណ៍ ទិន្នន័យ ទីតាំង​អ្នកប្រើប្រាស់ ដើម្បី​ជួយ​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ចាប់ផ្តើម​ពីថ្ងៃ​សុក្រ ទី​៣ ខែមេសា ក្រុមហ៊ុន Google បានចាប់ផ្ដើម​ចុះផ្សាយ​ទិន្នន័យ ទាក់ទង​នឹង​ទីតាំង​អ្នកប្រើប្រាស់ (Community Mobility Reports) ដើម្បី​ជួយ​អាជ្ញាធរ​នៃ​ប្រទេស​នីមួយៗ ងាយស្រួល​ក្នុងការ​អង្កេត​ចំនួន​មនុស្ស ក្នុង​តំបន់​ទាក់ទង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​៤​មេសា​នេះ​។​

​របាយការណ៍​នេះ បង្ហាញ​ពី​ទីតាំង​របស់​អ្នកប្រើប្រាស់ ដែល​បាន​ឯកភាព បើក​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន ទាញយក​ទិន្នន័យ​ទីកន្លែង (Location) របស់​ពួកគេ ប៉ុន្តែ​ទិន្នន័យ​ផ្ទាល់ខ្លួន របស់​អ្នកប្រើប្រាស់ និង​ពុំ​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​នោះទេ​។​

​លោកស្រី Jen Fitzpatrick ដែលជា​អ្នកដឹកនាំ​រៀបចំ​កម្មវិធី​នេះ បាន​និយាយថា ក្រុមហ៊ុន​ទាញយក​ទិន្នន័យ​ពី​ផែនទី​របស់ Google ហើយ​បង្ហាញ​ពី​កម្រិត​ចំនួន​មនុស្ស នៅក្នុង​តំបន់​អាជីវកម្ម​នីមួយៗ ដែល​ទិន្នន័យ​នេះ វា​មាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​អាជ្ញាធរ​ផ្នែក​សុខាភិបាល ធ្វើ​សេចក្តីសម្រេចចិត្ត ក្នុងការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ បច្ចុប្បន្ន​របាយការណ៍​នេះ មាន​សម្រាប់ ១៣១​ប្រទេស ដោយ​ផ្ដល់ឱ្យ​ជា​ប្រភេទ​ឯកសារ PDF ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល ក្នុងការ​ចែកចាយ ហើយ​ងាយ​យល់​ដោយ​ដាក់​បង្ហាញ​ទីតាំង​ផ្សេងៗ​គ្នា ចែកជា​៦​ប្រភេទ ដូចជា​៖
១-​កន្លែង​កម្សាន្ត ផ្សារ សារមន្ទីរ បណ្ណាល័យ រោងភាពយន្ត​…
២-​ហាង​ទំនិញ ឱសថស្ថាន​
៣-​សួនឧទ្យាន សួន​កម្សាន្ត​សាធារណៈ ឆ្នេរសមុទ្រ ផ្លា​សា​…
៤-​ស្ថានីយ​ធ្វើដំណើរ​សាធារណៈ ចំណតរថយន្ត​ក្រុង ស្ថានីយ​រថភ្លើង​…
៥-​កន្លែង​ការងារ​
៦-​កន្លែង​ស្នាក់នៅ ឬ​លំនៅឋាន​

​ជា​ឧទាហរណ៍ នៅ​កម្ពុជា របាយការណ៍​នេះ​បង្ហាញថា អំឡុង​សប្តាហ៍​មុន ចំនួន​អ្នក​នៅក្នុង​តំបន់ កន្លែង​កម្សាន្ត និង ផ្សារ មានការ​ថយចុះ ៤៣% សួនឧទ្យាន​មានការ​ថយចុះ ៣១% ចំណែកឯ​កន្លែង​ស្នាក់នៅ​មានការ​កើនឡើង ១២%​។ នេះ​បញ្ជាក់ថា ប្រជាពលរដ្ឋ​យើង​បាន កាត់បន្ថយ​ការ​ចេញពីផ្ទះ ដែលជា​សញ្ញា​ដ៏​ល្អ​មួយ ក្នុងការ​កាត់បន្ថយ​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ហេតុផល​សំខាន់​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន Google ធ្វើបែបនេះ ក៏​ព្រោះតែ​ចង់ឱ្យ​អាជ្ញាធរ​អាច ចាត់វិធានការ​ទៅលើ​ក​ការ​ចល័ត ឬ​ប្រមូលផ្តុំ​របស់​មនុស្ស​នៅ​កន្លែង​ណាមួយ មាន​គ្នា​ច្រើនពេក ឬក៏​អាចជា​ការកំណត់​ប្តូរ​ម៉ោង ក្នុងការ​ដើរហើរ​ខ្លះ ក៏ដូចជា​អាច​បិទ​កន្លែង​ណាមួយ​ជាដើម ដើម្បី​បញ្ជៀ​ស​ការចេញ​ដើរ និង​ទៅ​កន្លែង​តែមួយ ក្នុងពេល​ដំណាលគ្នា​ច្រើនពេក ដែល​ទាំងនេះ ក៏​ជា​ការជួយ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ បាន​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×