Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! ខឹង​សមត្ថកិច្ច​បិទផ្លូវ​ហាម​មិន​ឲ្យ​ឆ្លង ស្ត្រី​ជើង​ខ្លាំង​ហៅ​សមត្ថកិច្ច “​អា​ល្ងង់ ភ្លឺ​ភ្លើ​” លទ្ធផល​ប្រឈម​គុក​២​ឆ្នាំ និង​ពិន័យ​ប្រាក់​រហូតដល់​….

spot_img

ម៉ាឡេស៊ី​៖ យោងតាម Sinar ស្រី្ត​ជើង​ខ្លាំង​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​រារាំង និង​មាន​អាកប្បកិរិយា​មិន​សមរម្យ ទៅលើ​មន្ត្រី​សមត្ថកិច្ច ។ បទល្មើស​ត្រូវ​ផ្តន្ទាទោស​ដោយ​ពិន័យ​មិន​លើសពី RM10,000 ក្រោម​មាត្រា ១៤ នៃ​ច្បាប់​ស្តីពី​បទល្មើស​ឆ្នាំ ១៩៥៥ របស់​ម៉ាឡេស៊ី ។​

​យោងទៅតាម​ការចោទប្រកាន់​នេះ ស្ត្រី​ខាងលើ​ដែលមាន​ឈ្មោះថា Poh King ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្តិ មិន​សម​ហេតុផល​ប្រឆាំងនឹង​ប៉ូលិស ដោយ​ស្រែក​ដាក់​ឲ្យ​ប៉ូលិស​ថា​ជា “​មនុស្ស​ល្ងីល្ងើ​” ។ ចំពោះ​ការចោទប្រកាន់​ទី​២ ស្ត្រី​រូបនេះ​ត្រូវបាន​គេ​រកឃើញថា​បាន​រារាំង​មន្ត្រី​សមត្ថកិច្ច មិនឱ្យ​បំពេញ​មុខងារ​របស់​ពួកគេ​ដោយ​ចេតនា​។ បទល្មើស​ទាំងពីរ​នេះ​របស់​ស្ត្រី​រូបនេះ គឺ​បាន​ប្រព្រឹត្ត​នៅឯ​ផ្លូវ Jalan Persiaran Surian ឆ្ពោះទៅកាន់ Damansara Dam កាលពី​វេលា​ម៉ោង ៩ និង ៤០ នាទី​ព្រឹក​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២០​។​

​ប្រសិនបើ​ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព នាង Poh King នឹងត្រូវ​ចោទប្រកាន់​ក្រោម​មាត្រា ១៤ នៃ​ច្បាប់​ឧក្រិដ្ឋកម្ម​កម្រិត​ស្រាល​ឆ្នាំ ១៩៥៥ ជាមួយនឹង​ការពិន័យ​ជា​ប្រាក់​អតិបរមា RM100 (​ស្មើ ២០ ដុល្លារ​) ខណៈ​ការចោទប្រកាន់​លើក​ទី ២ ត្រូវបាន​ផ្តន្ទាទោស​តាម​មាត្រា ១៨៦ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ដាក់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​រហូតដល់ RM10,000 (​ជាង​២​ពាន់​ដុល្លារ​) ឬ​ទាំងពីរ ទៅតាម​ការផ្តន្ទាទោស​។​

​ទោះយ៉ាងណា តុលាការ​បានអនុញ្ញាត​ឲ្យ Poh King មាន​សិទ្ធិ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ​ចំនួន RM1,000 (​ស្មើ ២៣០ ដុល្លារ​) សម្រាប់​ការចោទប្រកាន់​លើក​ទី ១ និង RM 3,000 (​ជិត ៧០០ ដុល្លារ​) សម្រាប់​ការចោទប្រកាន់​លើក​ទី ២ ដោយ​រង់ចាំ​ការជំនុំជម្រះ​នៅ​ថ្ងៃទី ២០ ខែឧសភា​។

​ជាការ​ពិតណាស់ វា​ជា​វេលា​ដ៏​តានតឹង​មួយ​សម្រាប់​យើងទាំងអស់គ្នា នាពេលនេះ ប៉ុន្តែ​សង្ឃឹមថា មុនពេល​នឹង​អ្នកសម្រេចចិត្ត​ហាមាត់​និយាយ ទៅកាន់​មន្ត្រីប៉ូលិស គួរ​ណាស់​អ្នក​គិតពី​ផលវិបាក ដែល​អ្នក​អាច​នឹង​ប្រឈមមុខ ពី​លទ្ធផល​នៃ​ទង្វើ​របស់ខ្លួន​ផង ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×