Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតអាមេរិកថា ពលរដ្ឋកម្ពុជា កុំពិសា និង​ជួញដូរ​សត្វព្រៃ​ ដើម្បីជួយ​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក និង​ក្រសួងបរិស្ថាន​កំពុង​ធ្វើ​សហប្រតិបត្តិការ​ជាមួយគ្នា ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ដែលជា​ការជួយ​បង្ការ​ការឆ្លង​ជំងឺ​។ នេះ​បើតាម​ប្រកាស​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី 4 ខែមេសា​ឆ្នាំ 2020​។​

​ស្ថានទូត​អាមេរិក​បានលើកឡើង​ទៀតថា ” ក្នុងពេលដែល​អ្នកជំនាញ​កំពុងធ្វើការ​កំណត់​ប្រភព​ពិតប្រាកដ​នៃ​មេរោគ​កូ​វីដ​១៩ គេ​មាន​ភ​ស្ត​តាង​បង្ហាញថា ប្រភពដើម​របស់​វា​គឺ​សត្វព្រៃ​ដែល​ត្រូវបាន​ចាប់ និង​ជួញដូរ​ដោយ​ខុសច្បាប់ ដែល​មនុស្ស​យកទៅ​បរិភោគ​”​។

​ប្រភព​ដដែល​បានលើកឡើង​ទៀតថា តាមរយៈ​ការបង្ក្រាប​លើ​សាច់សត្វ​ដែល​ត្រូវបាន​ចាប់ និង​ជួញដូរ​ដោយ​ខុសច្បាប់ ដូច​មាននៅ​ក្នុង​រូបនេះ នៅ​ទី​រួម​ខេត្តស្ទឹងត្រែង អង្គការ Greening Prey Lang ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក USAID និង​ក្រសួងបរិស្ថាន​កំពុងតែធ្វើការ​អភិរក្ស​សត្វព្រៃ​ដ៏​មានតម្លៃ​នៅ​កម្ពុជា ហើយ​ខិតខំ​ការពារ​មិន​ឲ្យ​មាន​គ្រោះអាសន្ន​ចំពោះ​សុខភាព​សាធារណៈ​៕ ដោយ​៖​កូ​ឡាប​

spot_img
×