Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ក្រៅ​សាលា មាន​អនាគត​ក៏​ដោយសារតែ​លោកគ្រូ ផ្តល់ឱកាស នឹកនា​ដឹងគុណ​គ្រូ ក្រោយពេល​ឮដំណឹង​ថា គ្រូ​ធ្លាក់ខ្លួន​ឈឺ​

spot_img

​តាកែវ​៖ ដោយ​មើលឃើញ​ពីស​ភាព​ទ្រុឌទ្រោម​ខ្លាំង របស់លោក​គ្រូ​ភាសា​ខ្មែរ បង្រៀន​សិស្ស​នៅ​វិទ្យាល័យ​ជាស៊ីម​តាកែវ ក្រោយ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅនេះ កូនសិស្ស​ក្រៅ​សាលា ដែល​លោកគ្រូ​ធ្លាប់​បង្រៀន ធ្លាប់​ផ្តល់ឱកាស និង​ផ្តល់​ជា​គំរូ​មាន​ល្អៗ ដែល​លោកគ្រូ​ធ្លាប់​បង្រៀន​ក្នុង​ឆ្នាំ​សិក្សា ២០០៤ ដល់​ឆ្នាំ​សិក្សា ២០០៩ បាន​នាំយក​ទឹក​សុទ្ធ និង​ថវិកា​បន្តិចបន្តួច​ជូន​ដល់​លោកគ្រូ ជាការ​ដឹងគុណ ក្នុង​ការជួយ​សម្រួល​លើ​ការទិញ​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ និង​សម្រួល​លើ​ការបរិភោគ​អាហារ​ប្រចាំថ្ងៃ ។​

​ការនាំយក​ថវិកា និង​ភេសជ្ជៈ​ជូន​ដល់​គ្រូបង្រៀន​ដែល​ធ្លាក់ខ្លួន​ឈឺ​នេះ គឺ​បាន​ធ្វើឡើង​នៅ​គេហដ្ឋាន​លោកគ្រូ គង់ សាន្ត ផ្ទាល់​ស្ថិតនៅ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ​២០២០ ដោយមាន លោក អេង ប៉​សួរ លោក សាំង សា​រ៉ាវី ជា​ផ្តួច​ផ្តើមគំនិត​ជួយ ដើម្បី​ជាការ​នឹកឃើញ​ចំពោះ​គុណ​របស់​លោកឳពុក​ទី​២ ដែល​តែងតែ​អប់រំ​យើង ឲ្យ​ដើរ​លើផ្លូវ​មួយ​ដែល​ល្អ ហើយ​នៅក្រោម​ការគ្រប់គ្រង​ដោយ​គន្លង​ធម៌​របស់​លោកប៉ា និង​អ្នក​ម៉ាក់ ៕​ដោយ​៖ តាកែវ​


spot_img
×