Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​របស់​ពិភពលោក ប្រកាសថា គាត់​មានគភ៌ហើយ​

spot_img

​នាយករដ្ឋមន្ត្រី​ប្រទេ​សញូហ្សឺលែន អ្នកស្រី Jacinda Ardern បានប្រកាសថា អ្នកស្រី​មាន​ផ្ទៃពោះ​ហើយ​។ អ្នកស្រី​រំពឹងថា នឹង​សម្រាល​បុត្រ​នៅ​ក្នុង​ខែមិ​ថុនា​ខាង​មុខ ហើយ​គាត់​មាន​នឹងត្រូវ​ឈប់​សំរាក​ពី​ការងារ​រយៈពេល ៦​សប្តាហ៏​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​

​អ្នកស្រី Jacinda Ardern វ័យ ៣៧ គឺជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដ៏​ក្មេង​ជាង​គេ​បំផុត​របស់​ពិភពលោក និង​ជា​នាយករដ្ឋមន្ត្រី​ក្មេង​បំផុត​របស់​ប្រទេ​សញ៉ូវ​ស៊ីឡែន​ចាប់តាំងពី​ឆ្នាំ ១៨៥៦​មក​។​

​អ្នកស្រី​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី ៤០​របស់​ប្រទេ​សញ៉ូវ​ស៊ីឡែន​តាំងពី​ថ្ងៃ​ទី ២៦ ខែ​តុលា​មក ក្រោយពេល​គណបក្ស​កម្ម​ករ​របស់​អ្នកស្រី​ឈ្នះ​ការបោះឆ្នោត​ចំណាត់ថ្នាក់​លេខ ២​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំមុន ដោយ​ពេល​នោះ​មិន​មាន​គណបក្ស​ណាមួយ​ឈ្នះ​អស​នៈ​ភាគច្រើ​នោះ​ទេ ដូច្នេះ​អ្នកស្រី​បាន​បង្កើត​រដ្ឋ​ភិ​
​បាល​ដោយ​មាន​ការគាំទ្រ​ពី​លោក Winston Peters ដែលជា​មេដឹកនាំ​របស់​គណបក្ស​ទី​មួយ​ញ៉ូវ​ស៊ីឡែន​។​

​អ្នកស្រី​ថ្លែងថា អ្នកស្រី​បាន​ដឹងថា អ្នកស្រី​មាន​ផ្ទៃពោះ តែ ៦​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​ដឹងថា អ្នកស្រី​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។​

spot_img
×