Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឹង​មិនគួរ​ឲ្យ​ជឿ​! យន្តហោះ​ស្រោប​ពេជ្រ​ដែល​មានតែ​១​ក្នុង​លោក ក្រោយ​ដឹង​ការពិត ស្ទើរ​ដាច់​ផ្ងារ​ហ្មង​!! (​វីដេអូ​)

spot_img

​រូប​នៃ​យន្តហោះ​ដ៏​ប្រណីត​អស្ចារ្យ​មួយគ្រឿង ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ បាន​កំពុង​ធ្វើ​ឲ្យ​មនុស្សម្នា​ជុំវិញ​ពិភពលោក ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​សោះឡើយ ។ តែ​ទោះយ៉ាងណា មូ​លេ​ហេតុ​ស្ថិតនៅ​ពីក្រោយ​នៃ​យន្តហោះ Boeing777 ស្រោប​ពេជ្រ​នេះ ត្រូវបាន​លាតត្រដាង ។​

​ជាការ​ពិតណាស់ អ្វីៗ​អស្ចារ្យ​ទាំង​អស់នៃ​យន្តហោះ​នេះ គឺ​ពុំមាន​ជាការ​ពិត​នោះទេ ព្រោះថា វា​គ្រាន់តែ​ជា​ស្នាដៃ​មួយ របស់​អតីត​ពេទ្យធ្មេញ​ម្នាក់​ឈ្មោះ Sara Shakeel ដែល​នាង​បាន​ថត​យក​ទិដ្ឋភាព​យន្តហោះ​នៅ Islamabad មុនពេល​ហោះហើរ​ទៅកាន់​ទីក្រុង Milan (​អ៊ីតាលី​) ទៅ​កែច្នៃ​ក្នុង​កម្មវិធី Photoshop ដើម្បី​បង្ហោះ​ចូលក្នុង​គណនី Instagram របស់​នាង ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ ក្រោយ​រូបភាព​នេះ​ត្រូវបាន​បង្ហោះ មាន​មនុស្ស​យ៉ាងច្រើន​បាន​ចូល​ខំ​មិន​ចោទសួរ​ឡើង​ថា តើ​វា​ជាការ​ពិត ឬ ក្លែងក្លាយ​? ។ នៅពេល​ឃើញ​ចំនួន​អ្នក​ចូល​មើល​ភ្លូកទឹកភ្លូកដី នាង Sara ក៏បាន​និយាយ​បែប​រំភើប​ថា ពេលនេះ យន្តហោះ​ស្រោប​ពេជ្រ​របស់ខ្ញុំ​កំពុង​ល្បី​ហើយ ព្រោះតែ​ម្នាក់ៗ​ពិតជា​ចង់ដឹង​ខ្លាំង​មែនទែន ថា​វា​ជា​រឿង​ពិត​ដែរ​ឬ​អត់​នោះ ?

​នាង​បាន​ឲ្យ​ដឹងថា “​ដើម្បី​បញ្ជាក់ថា​តើ​វា​ពិត ឬ មិន​ពិត ដូច្នេះ មុន​ហោះហើរ ខ្ញុំ​នឹង​ថតរូប​ភាព​ផ្សេង ដើម្បី​ទុក​ឲ្យ​អ្នក​ទាំងអស់គ្នា​បានឃើញ​ថា​វា​ពិត​” ។ នាង​ក៏បាន​បន្ថែមថា​៖ “​តាមពិតទៅ ខ្ញុំ​ច្នៃប្រឌិត​យន្តហោះ​ស្រោប​ពេជ្រ​នេះ​ឡើង គឺ​គ្រាន់តែ​ជា​ក្តី​ស្រឡាញ់ និង​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​របស់ខ្ញុំ​កាន់តែ​រីករាយ​” ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ albawaba.com)

spot_img
×