Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ថានភាព​វិបត្តិ​កូ​វីដ​១៩ កំពុងតែ​ធ្វើ​ឲ្យ​វិស័យ​កីឡា រង​ផលប៉ះពាល់ ដល់​សមត្ថភាព​កីឡាករ កីឡាការិនី តាមរយៈ​ការផ្អាក​ការប្រមូលផ្តុំ ហ្វឹកហាត់​ទ្រង់ទ្រាយ​ធំ​

spot_img

​ភ្នំពេញ​៖ ក្នុងស្ថានភាព​ដែល​វិស័យ​កីឡា​កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ CAMSOC បាន​ថ្លែងថា​
​នៅក្នុង​ពេលដែល​ពិភពលោក រួមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល កំពុងធ្វើការ​យ៉ាងសកម្ម ដើម្បី​ប្រយុទ្ធប្រឆាំង នៃ​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម កូ​វីដ​១៩ ដែល​យើងទាំងអស់គ្នា ជឿជាក់​យ៉ាង​មុតមាំ​លើ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ខណៈ​វិស័យ​កីឡា​របស់​កម្ពុជា​យើង ត្រូវតែ​គោរព​ទៅតាម​វិធានការ​នានា របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​បាន​ដាក់ចេញ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បញ្ចេញ​សារ​អប់រំ​ណែនាំ​ជូន​ដល់ ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក្នុង​គោលដៅ​ដ៏​ចម្បង​រួមគ្នា ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំ​ងៗ កូ​វីដ​១៩​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់ Cambodia SEA GAMES 2023 នៅ​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​។​

​ឯកឧត្តម បាន​មានប្រសាសន៍ថា ក្នុង​វិស័យ​កីឡា​នេះ ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានរៀបចំ​ធ្វើ​ផែនការ​បង្ការ ចាប់តាំងពី​ពេលមុន​ការផ្ទុះ​ខ្លាំង នៃ​វិបត្តិ​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​មួយ​នេះ ដោយ​យើង​បាន​ត្រៀម​ជំនាញ​កីឡា សម្រាប់​សហព័ន្ធ​កីឡា​ជាតិ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) ដែលមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែលជា​ប្រធាន​ដឹកនាំ​បាន​វាយតម្លៃ លើ​ផែនការ​យុទ្ធសាស្ត្រ ក្នុងស្ថានភាព​វិបត្តិ​កូ​វីដ​១៩​នេះ ដែល​កំពុងតែ​ធ្វើ​ឲ្យ​វិស័យ​កីឡា​រង​ផលប៉ះពាល់ ដល់​សមត្ថភាព​កីឡាករ កីឡាការិនី តាមរយៈ​ការផ្អាក​ការប្រមូលផ្តុំ​ហ្វឹកហាត់​ទ្រង់ទ្រាយ​ធំ​ជាដើម​។
​ឯកឧត្តម បាន​លើកឡើងថា យើង​បាន​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នានា ព្យាយាម​កីឡាករ កីឡាការិនី​តាម​ជំនាញ​កីឡា​នីមួយៗ បន្ត​ការ​ហ្វ​ក់​ហាត់ ធ្វើ​លំ​ហាត់ប្រាណ ហាត់​កម្លាំង​បច្ចេកទេស នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ឬ​កន្លែង​សុវត្ថិភាព ដែល​អាច​ប្រមូលផ្តុំ​ត្រឹម​២​ទៅ​៣​នាក់ តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​កីឡា​ជំនាញ​កម្រិត​ខ្ពស់​នេះ មិនអាច​បោះចោល​ការហ្វឹកហាត់​ទាំងស្រុង​បានឡើយ បើ​មិន​ដូច្នេះ​ទេ នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​គុណភាព​បច្ចេកទេស ហើយនឹង​ជួប​បញ្ហា​ច្រើន នៅពេលណា​ដែល​ពួកគាត់ វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​នោះ​។ បើកាលណា​ពួកគាត់​សម្រាក​សកម្ម មានន័យថា ពួកគាត់​អាច​ថែរក្សា​នូវ​តុល្យភាព នៃ​បច្ចេកទេស ស្មារតី​កីឡា​របស់គាត់​បាន ប៉ុន្តែ​ប្រសិនបើ​កីឡាករ កីឡាការិនី​ទាំងអស់ សម្រាក​អសកម្ម មានន័យថា ដេកស៊ី​អត់​ព្រមធ្វើ​ចលនា ធ្វើ​លំ​ហាត់ប្រាណ​ជាដើម​នោះ គឺ​ភាព​អសកម្ម​ទាំងនោះ នឹងធ្វើ​ឲ្យ​ពួកគាត់​ឡើង​គីឡូ នឹងមាន​បញ្ហា​សុខភាព​។
​ដូច្នេះហើយ​ឯកឧត្តម​អគ្គលេខាធិការ បានស្នើ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​នានា គ្រូបង្វឹក​ពិនិត្យមើល​ការហ្វឹកហាត់ នៅតាម​ផ្ទះ​នោះ​ឲ្យ​បានល្អ​ប្រសើរ តាមរយៈ​កម្មវិធី​ហ្វឹកហាត់​ឲ្យ​បាន​៣​ម៉ោង ក្នុង​១​ថ្ងៃៗ ដើម្បី​ថែរក្សា​នូវ​គុណ​ផល​កីឡា​របស់​ពួកគេ មិន​ឲ្យ​ថមថយ​ចុះ​ខ្លាំងពេក​។ នេះ​គឺជា​ការបញ្ជាក់​បន្ថែមរ​បស់​ឯកឧត្តម វ៉ា​ត់ ចំរើន ដែល​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន CAMSOC និង​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ក៏ដូចជា​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​តែងតែបាន​ក្រើនរំលឹក​មកដល់​ប្រតិបត្តិ​ករ​កីឡា​ផ្តល់ជូន សម្រាប់​សហព័ន្ធ​កីឡា​ជាតិ យកទៅអនុវត្ត​ចំពោះ​កីឡាករ កីឡាការិនី​ជំនាញ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍​ទៀតថា បច្ចុប្បន្ន ការប្រកួត​កីឡា​នានា ត្រូវបាន​លើក ជាពិសេស​គឺ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ដែល​គ្រោង​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ដែលជា​គោលដៅ​បាញ់ ឆ្ពោះទៅ​ទទួល​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នោះ ក៏​ត្រូវបាន​ពន្យារពេល​ដូចគ្នា​ផងដែរ រួមទាំង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ទិវា​កីឡា​ទេសចរណ៍​នានា​ជាដើម ការរៀបចំ​ការប្រកួត​ចំបាប់​បុរាណ ដែលជា​កីឡា​ប្រពៃណី​ជាតិខ្មែរ ព្រមទាំង​ទិវា​រត់ប្រណាំង​ភ្នំពេញ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ នា​អំឡុង​ខែមិថុនា ត្រូវ​លើកយក​ទៅ​រៀបចំ នៅ​ឆ្នាំក្រោយ​ជំនួស​វិញ​។ ដោយឡែក​ទិវា​រត់ប្រណាំង​ដ៏​ធំ​ប្រចាំឆ្នាំ នៅ​តំបន់​អង្គរ ខេត្តសៀមរាប គឺ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង នា​សីហា និង​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង នា​ខែធ្នូ មិនទាន់​សម្រេច​ផ្អាក​នោះទេ ដោយ​រង់ចាំ​មើ​សភាពការណ៍​១​ខែ ឬ​២​ខែ​បន្តទៀត​សិន​។ ចំពោះ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍ ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ការប្រកួត ប៉ុន្តែ​ក្នុង​កម្រិត​បិទទ្វារ ដោយ​មិនមាន​អ្នកទស្សនា ដោយផ្ទាល់​នៅ​ទីលាន និង​បង្កើន​ការ​ត្រូតពិនិត្យ​អ្នក​ចេញចូល ចំពោះ​អ្នកមាន​សិទ្ធិ ដើម្បី​បង្កើន​បញ្ហា​អនាម័យ​ជា​បណ្តោះអាសន្ន រហូតដល់​មាន ការជូនដំណឹង​ជាថ្មី​ពី​រាជរដ្ឋាភិបាល​៕​ដោយ​៖​កូ​ឡាប​

spot_img
×