Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកស្រី ជីប យុ​ទ្ធា​រី នាយិកា​មជ្ឈមណ្ឌល Pen Media Group និង​ស្វាមី ព្រមទាំង​បុគ្គលិក ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាសពិធីបុណ្យ​ខួបកំណើត គម្រប់​ជន្មាយុ​៦៩​ឆ្នាំ ឈានចូល​៧០​ឆ្នាំ​

spot_img

​ភ្នំពេញ​៖ នៅក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​ថ្លៃថ្លា នៃ​ពិធីបុណ្យ​ខួបកំណើត​គម្រប់​ជន្មាយុ​៦៩​ឆ្នាំ ឈានចូល​៧០​ឆ្នាំ នា​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២០ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ជីប យុ​ទ្ធា​រី នាយិកា​មជ្ឈមណ្ឌល Pen Media Group និង​ស្វាមី ព្រមទាំង​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន Pen Media Group ដែល​កំពុង​ដំណើរ​ឡើងវិញ​គេហទំព័រ CEN សូម​រួម​សម្តែង​នូវ​សេចក្តីសោមនស្ស​រំភើប​រីករាយ​យ៉ាង​ពន់ពេក ប្រកបដោយ​ការគោរព​ដ៏​ខ្ពង់​ខ្ពស់បំផុត និង​សូម​គោរព​ជូនពរ សម្តេច​តេ​ជោ សូម​មាន​ជន្មាយុ​យឺនយូរ សុខ​ភាពល្អ​បរិបូរណ៍ ប្រាជ្ញា​វាងវៃ និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុង​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុង​ទិវា​ដ៏​ប្រពៃ​នេះ លោកស្រី ជីប យុ​ទ្ធា​រី សូម​សំដែង​នូវ​ការដឹងគុណ​ដ៏​ស្មោះស្ម័គ្រ និង​សូម​កោតសរសើរ​ដ៏​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ដែលមាន​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​បំផុត និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត ក្នុង​បេសកកម្ម​ដ៏​វិសេសវិសាល​នៃ​ការដឹកនាំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​នូវ​ជោគជ័យ​ធំធេង​ដ៏​ត្រចះត្រចង់​នៅ​គ្រប់​ដំណាក់កាល ទាំង​កិច្ចការ​ជាតិ និង​កិច្ចការ​ក្រៅប្រទេស ជាពិសេស​ការអនុវត្ត​ន៍​គោលនយោបាយ​កំណែទម្រង់​នានា សំដៅ​ពង្រឹង​លើ​ការងារ​គ្រប់គ្រង​រដ្ឋបាល និង​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ពង្រឹង​ការអនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​និតិ​កាល​ទី​៦ នៃ​រដ្ឋសភា ដើម្បី​ទទួលបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​នៅ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​ដ៏​ជ័យ​មង្គល​ប្រពៃ​ថ្លៃថ្លា​នៃ​ខួបកំណើត​គម្រប់​៦៩​ឆ្នាំ​ឈានចូល​៧០​ឆ្នាំ​របស់ សម្តេច​តេ​ជោ ក្នុងនាម​ថ្នាក់ដឹកនាំ​ព្រមទាំង​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន Pen Media Group ដែល​កំពុង​បម្រើ​ការឱ្យ​គេហទំព័រ CEN និង​ក្នុង​នាមខ្លួន​នាង​ខ្ញុំ​ផ្ទាល់ និង​ស្វាមី សូម​ប្រសិទ្ធ​ពរជ័យ​សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​បវរ​មហាប្រសើរ​ថ្លៃថ្លា​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី និង​ចៅប្រុស​ចៅស្រី សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់ថា បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា “​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៥០​ដែល​ខ្ញុំ បាន​ប្រើប្រាស់​ថ្ងៃ​៤​មេសា ជា​ថ្ងៃកំណើត​ដែលជា​ពេលវេលា​សមស្រប​សម្រាប់​ការបកស្រាយ ដើម្បី​ដោះស្រាយ​ចម្ងល់​របស់​បងប្អូន​មួយចំនួន ដែល​តែង​ឆ្ងល់​ថា​ហេតុ​អី លោក ហ៊ុន សែន មាន​ថ្ងៃកំណើត​ពីរ និង​ថ្ងៃ​មួយណា​ជា​ថ្ងៃកំណើត​ពិតប្រាកដ​?”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ទៀតថា “​តាមពិត​ខ្ញុំ​កើត​ម៉ោង​១២​យប់​ថ្ងៃ​អង្គារ ១៥​កើត​ខែ​ស្រាពណ៍ ឆ្នាំរោង ចត្វា​ស័ក​
​ព​.​ស​២៤៩៦ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​៥ ខែសីហា ឆ្នាំ​១៩៥២​។ ហេតុអ្វី​បានជា​មាន​ថ្ងៃ​៤​មេសា ជា​ថ្ងៃកំណើត​ទៅវិញ​?​។​
៥០​ឆ្នាំមុន គឺ​នៅ​ថ្ងៃ​៤ មេសា ១៩៧០ ខ្ញុំ​ចូល​ព្រៃម៉ាគី ធ្វើការ​តស៊ូ​តាម​ការអំពាវនាវ​រប​ស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​
​ប្រឆាំង​ជាមួយ​ពួក​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការឈ្លានពាន​របស់​បរ​ទេស​។ ពេល​ចូលដល់​ជំរំ ក្នុងព្រៃ​ជ្រៅ មេដឹកនាំ​
​បានឱ្យ​ពួក​ខ្ញុំ​ប្រហែល​ជាង​៣០០​នាក់​ធ្វើ​ប្រវត្តិរូប​។ ខ្ញុំ​ពុំ​ចាំ​ថ្ងៃខែ​កំណើត​ទេ ដូចនេះ​ខ្ញុំ​បាន​យក​ថ្ងៃ​៤​មេសា ដែលជា​ថ្ងៃ​ខ្ញុំ​ចូល​
​តស៊ូ​ធ្វើជា​ថ្ងៃកំណើត​តែម្តង គឺ​ថ្ងៃ​៤​មេសា​១៩៥២​។ ខ្ញុំ​ប្រើ​ថ្ងៃ​៤ មេសា ១៩៥២ ជា​ថ្ងៃកំណើត តាំងពី​ថ្ងៃ​៤ មេសា ១៩៧០ រហូតដល់​ថ្ងៃ​
៨ ខែមករា ១៩៧៩ ទើប​ដូរ​ឆ្នាំ​មក​១៩៥១​វិញ​។ ហេតុអ្វី​បានជា​ដូរ​ឆ្នាំ​ពី​១៩៥២ មក ១៩៥១​វិញ​?​។​

​បន្ទាប់ពី​រំដោះ​កម្ពុជា ចេញពី​របប ប៉ុល ពត ថ្ងៃ​៧ មករា ១៩៧៩ ថ្ងៃ​៨ មករា ១៩៧៩ យើង​បាន​បង្កើត​ក្រុមប្រឹក្សា​ប្រជាជន​
​បដិវត្តន៍​កម្ពុជា ដែលជា​ឈ្មោះ​រដ្ឋាភិបាល​នាពេលនោះ​ឡើង​។ ខ្ញុំ​ត្រូវបានតែងតាំង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ក្នុង​វ័យ​មិនទាន់​គ្រប់​២៧​ឆ្នាំ​ផង​។​

​ការដូរ​ពី​ឆ្នាំ​១៩៥២ មក​១៩៥១ មាន​ហេតុផល​ពីរ​ទី​១ អ្នក​វាយ​អង្គុលីលេខ​វាយ​ខុស ហើយ​យកទៅ​ផ្សព្វផ្សាយ តាម​វិទ្យុផ្សាយសំឡេង​រួចទៅហើយ​។ ទី​២ ខ្ញុំ​មិន​ព្រមធ្វើ​ការកែតម្រូវ​ដោយសារ​អាយុ​ជាង​២៦​ឆ្នាំ ពិតជា​ក្មេង​ពេក ប្រៀប​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត ដែលមាន​អាយុ​សុទ្ធតែ​ជាង ៤០ ឬ​ជាង​៥០​ឆ្នាំ​។​
​ពេល​ខ្ញុំ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​១៤ មករា ១៩៨៥ ខ្ញុំ​ក៏​មិន​ព្រម​កែ​ទៀត ដោយសារ​ពេលនោះ​ខ្ញុំ​ក៏​ទើប​មាន​
​អាយុ​ជាង​៣២​ឆ្នាំ ដែលជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ នៅលើ​លោក​នេះ​នាពេលនោះ​។​
​នេះ​ជាការ​បំភ្លឺ​ប្រវត្តិ​នៃ​ថ្ងៃ​៤​មេសា ដែល​ខ្ញុំ​រក្សាទុក​ថ្ងៃនេះ ជា​ថ្ងៃកំណើត​ផ្លូវការ ព្រោះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​តាំងចិត្ត​ចូលធ្វើ​
​កងទ័ព​តាម​ការអំពាវនាវ​រប​ស់​ព្រះបិតា​ជាតិ សម្តេចព្រះ​នរោត្តម សីហនុ​៕​ដោយ​៖​កូ​ឡាប​


spot_img
×