Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​គ្រូមន្តអាគម​ន៍ និង​ជា​ចាងហ្វាង​កាសែត ម្នាក់ មក​ដុសក្អែល បាន​ផុស​ថា លក់​ខ្សែក​បញ្ញើរ​ក្អែក​ស្នោ ដែល​អាច​ការពារ​ជំងឺ​បាន​១០០​ភាគរយ (COVID-19)(វីដេអូ)

spot_img

​ភ្នំពេញ​៖ គ្រូមន្តអាគម​ន៍​ម្នាក់​ឈ្មោះ អ៊ុក សុវណ្ណ​ដា​រា​រាជ្យ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពី​ករណី​ផុស​ព័ត៌មាន​មិន​ពិត ដោយបាន​ផុស​ថា​មាន​លក់​ខ្សែក​បញ្ញើរ​ក្អែក​ស្នោ ដែល​អាច​ការពារ​ជំងឺ​បាន​១០០​ភាគរយ (COVID-19) ។​

​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥ និង ៥០​នាទី ដោយមាន​ការសហការ​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានធ្វើការ​នាំខ្លួន បុរស​ម្នាក់​ឈ្មោះ អ៊ុក សុណ្ណ​ដា​រា​រាជ្យ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត​អន​ឡាញ គេហទំព័រ “​មួយ រៀល​” ដែលមាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ 122 BE0 ផ្លូវ​លេខ 186Z សង្កាត់​ទឹកល្អក់​3 ខណ្ឌទួលគោក​។​

​បុរស​ម្នាក់​ឈ្មោះ អ៊ុក សុវណ្ណ​ដា​រា​រាជ្យ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​សួរចម្លើយ ហើយ​បុរស​ម្នាក់នេះ​បានធ្វើ​ការសារភាព និង​ទទួលកំហុស​ចំពោះមុខ​សមត្ថកិច្ច នូវ​អ្វីដែល​ខ្លួន​បាន​ផុស​ព័ត៌មាន​មិន​ពិត​នៅលើ​គណនី​ហ្វេ​ស​បុក​ឈ្មោះ Silver Turle ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ។

​ដោយបាន​សារភាព និង​ទទួល​នូវ​កំហុស សមត្ថកិច្ច​បានធ្វើការ​ណែនាំ អប់រំ ធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ​ដើម្បី​ធ្វើការ​សុំទោស​ជា​សាធារណៈ ជាពិសេស​បាន​សន្យាថា​នឹង​បញ្ឈប់​ជា​ស្ថាពរ​នៅ​អាជីវ​កម្មនេះ និង​រុះរើ​ស្លាក​សញ្ញា​អាជីវ​កម្មនេះ​ចោល​ផងដែរ ៕​ដោយ​៖​កូ​ឡាប​

 

spot_img
×